នារីៗរកស៊ី ផ្លូវ ភេ ទ ឈរតាមរបងក្រោមដើមឈើវត្តភ្នំជាច្រើននាក់ ត្រូវបានរដ្ឋបាលខណ្ឌដូនពេញ ចុះប្រមូល

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ បើកប្រតិបត្តិការចុះប្រមូលស្ត្រីរក.ស៊ី.ផ្លូវ.ភេ.ទរួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ)នៅជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

ជាលទ្ធផលនៃការបង្ក្រាបនេះកម្លាំងប្រជាការពារខណ្ឌបានធ្វើការប្រមូលស្ត្រីរក.ស៊ី.ផ្លូវ.ភេ.ទ.រួមទាំងអ្នកគួកជេរសរុបចំនួន០៧នាក់(ស្រី)បញ្ជូនមកសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារបញ្ជូនបន្តទៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ៕