សពយោធិនពលីជីវិតដោយសារកូវីដ ១៩​ ត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់ទីក្រុងបាម៉ាកូហើយ

បើតាមប្រភព​ពី​កងកម្លាំង​មួកខៀវ​កម្ពុជា​បាន​អោយ​ដឹងថា​ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ នៅព្រលានយន្តហោះទីក្រុងហ្កាវ លោកវរសេនីយ៍ឯក ជួន វុទ្ធី មេបញ្ជាការ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៣១ និងនាយទាហាន នាយទាហានរងទាំងអស់ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី​

បានរៀបចំបញ្ជូនសពឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ ពលីជីវិតដោយជំងឺកូវីដ១៩ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ទៅរដ្ឋធានីបាម៉ាកូ គ្រោងរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នឹងមានការអញ្ជើញចូលរួមពីតំណាងអង្គការសហប្រជាជាតិ, មេបញ្ជាការទ័ពមួកខៀវ, ថ្នាក់ដឹកនាំមន្ត្រីយោធាស៊ីវិល​ កងយោធាមួកខៀវក្នុងតំបន់MINUSMA ព្រមទាំងមន្ត្រីម្ចាស់តំបន់៕