ស្ថានទូតកម្ពុជាប្រចាំនៅអាមេរិកអំពាវនាវឱ្យនៅឆ្ងាយពីការជួបជុំនិងកាត់បន្ថយការចេញក្រៅផ្ទះ ហើយក៍ចូលរួមសោកស្ដាយចំពោះសម្ភារៈរបស់ពលរដ្ឋខ្មែរដែលរងការបំផ្លាញពីការធ្វើបាតុកម្មនៅអាមេរិក…

ភ្នំពេញ៖៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក ស្ថិតនៅឱ្យឆ្ងាយពីការជួបជុំឬប្រមូលផ្តុំនានា ទោះបីក្រោមរូបភាពឬមូលហេតុអ្វីក៏ដោយ។ ស្ថានឯកអគ្គរាជទូតក៏បានអំពាវនាវឱ្យកាត់បន្ថយការចេញទៅក្រៅផងដែរ។

ការអំពាវនាវរបស់ស្ថានឯកអគ្គរាជទូតបែបនេះ ដើម្បីគេ.ចផុ.តពីហា.និភ័.យឬគ្រោះថ្នា.ក់ដែលអាចបណ្តាលមកពីការធ្វើបា.តុក.ម្មតវ៉ានានាដែលកំពុងរីករា.លដាលនិងមានភាពហិ.ង្សានៅតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិកនោះ។

ក្នុងលិខិតអំពាវនាវធ្វើឡើងនៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០នោះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋនិងសិស្សនិស្សិតគោរពឱ្យបានខ្ជា.ប់ខ្លួនតាមបម្រាមគោចរ និងបម្រា.មនានារបស់អាជ្ញាធរមូលដ្ឋាន ដែលខ្លួនកំពុងស្ថិតនៅ។ បន្ថែមពីលើនេះ ក្នុងករណីចាំបា.ច់ ត្រូវប្រកា.ន់នូវស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនពីការឆ្ល.ងជំ.ងឺ និងហានិភ័យជាយថាហេតុបណ្ដាលពីបា.តុក.ម្ម។

នៅក្នុងសេចក្តីអំពាវនាវនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក បានចូលរួមសោកស្តាយផងដែរចំពោះប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡុងប៊ិច ដែលរងការខូចខាតធុរៈកិច្ច(Business)និងទ្រព្យសម្បត្តិ ដោយសារបា.តុក.ម្មហិ.ង្សា នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០កន្លងទៅ។ ស្ថានទូតក៏មានការព្រួ.យបា.រម្ភថាករណីបែបនេះក៏អាចកើតមានផងដែរចំពោះពលរដ្ឋខ្មែរនៅតាមទីក្រុងផ្សេងៗទៀត។