រថយន្តដឹកប្រេង១គ្រឿងបានបើកសម្រុកចូលក្នុងហ្វូងក្រុមបា.តុករជាច្រើននាក់ខណៈកំពុងឈរបិទផ្លូវ ប៉ុន្តែត្រូវក្រុមបា.តុករចា.ប់ទាញម្ចាស់រថយន្តចេញមកវា.យយ៉ាងដំណំ…

រថយន្តដឹកប្រេងមួយគ្រឿងបានបើកឡានចូលទៅទំលា.យក្រុមអ្នកត.វ៉ា ដែលកំពុងឈរបិ.ទផ្លូវនៅតាមបណ្តោយផ្លូវ៣៥ខាងលិចក្នុងក្រុងMinneapolis ប៉ុន្តែសំណាងល្អគ្មានអ្នកដើរហែក្បួនណាមួយរ.ងរបួ.សឡើយ។

បើតាមការចុះផ្សាយដោយReutersនៅថ្ងៃទី១ខែមិថុនានេះ ហេតុការណ៍បានប.ង្កកំ.ហឹ.ងយ៉ាងខ្លាំ.ងដល់ក្រុមអ្នកត.វ៉ា ហើយក៏បានព្យាយាមចូលទៅក្នុងកាប៊ីនរថយន្តចា.ប់ទាញម្ចាស់រថយន្តវា.យយ៉ាងដំណំ មុនពេលប៉ូលិ.សទៅដល់។

នៅតាមផ្លូវដែលមានមនុស្សត.វ៉ា គេបានបិ.ទផ្លូវហា.មរថយន្តចូល ប៉ុន្តែគេមិនទាន់ដឹងច្បាស់ទេថារថយន្តដឹកប្រេងនោះ អាចចូលមកដល់តំបន់ត.វ៉ាយ៉ាងណានោះទេ ប៉ុន្តែគេឃើញម្ចាស់រថយន្ត បានបើកឡានតម្រង់ហ្វូងមនុស្ស ហើយបានបង្ហាញសញ្ញាតិចតួចក្នុងការបន្ថយល្បឿន ខណៈនោះអ្នកតវ៉ាខ្លះបានរត់យ៉ាងខ្លាំងទៅចំហៀងថ្នល់មុនពេលឡានបានឈប់។

សូមជម្រាបថា បា.តុកម្មប្រឆាំ.ងការរើ.សអើ.ងជាតិសាស.ន៍នេះ បានរីករា.លដា.លយ៉ាងខ្លាំងនៅរដ្ឋជាង៣០របស់អាមេរិក ជុំវិញការស្លា.ប់បុរសស្បែកខ្មៅGeorge Floydដោយប៉ូលិ.សស្បែកសសង្ក.ត់ក ដែលរូបភាពនេះធ្វើឲ្យគេនឹកឃើញដល់ករណីស្រដៀងគ្នានេះក្នុងឆ្នាំ២០១៧ ក្នុងទីក្រុងCharlottesvilleដែលមេដឹកនាំកំពូលជនជាតិស្បែកសម្នាក់ បានបើកឡានរបស់គាត់ចូលទៅក្នុងហ្វូងមនុស្ស កំពុងត.វ៉ាប្រឆាំ.ងការរើ.សអើ.ងជាតិសាសន៍៕