ចូលរួមអបអរ ! កញ្ញា ស៊ន សៀវម៉ី បញ្ចប់ភាពនៅលីវ ចូលរោងភ្ជាប់ពាក្យហើយ

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ កីឡាការនីតៃក្វាន់ដូ ស៊ន សៀវម៉ី ដែលមានកេរ្ត៍ឈ្មោះបោះសម្លេងយ៉ាងល្បីល្បាញ ព្រមទាំងមានសមត្ថភាពទេព្យកោសល្យ ដែលត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិ ថែមទៀតផង។

យ៉ាងណាមិញ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នេះមានរូបភាពបែកធ្លាយមួយសន្លឹកគឺ កញ្ញា ស៊ន សៀវម៉ី បានបញ្ចប់ភាពនៅលីវ ដោយបានចូលរោងភ្ជាប់ពាក្យ ជាមួយកម្លោះសង្ហាម្នាក់ឈ្មោះថា កែវ ដេវិត។