សូមរូសរាន់ ! ក្រសួងសាធារណការបញ្ជាក់ថា ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី….

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញសេចក្ដីណែនាំមួយ ដោយធ្វើការបញ្ជាក់ និងក្រើនរំឮកជាថ្មីម្តងទៀតពីសេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្តឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។

អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ ក្រសួងសាធារណការនិងដឹកជញ្ជូន សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា៕ សូមអានលម្អិតសេចក្ដីណែនាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនខាងក្រោម៖