គុកសម្រាប់ដាក់អ្នកទោសដែលគួអោយខ្លាចនិងឃោឃៅបំផុតទាំង៥នៃប្រវត្តិសាស្ត្ររបស់មនុស្សនៅលើពិភពលោក

ខាងក្រោមនេះគឺជាគុកសម្រាប់ដាក់អ្នកទោសដែលគួរអោយខ្លាចនិងឃោឃៅបំផុតទាំង៥នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សកាលពីអតីតកាល។ដែលធ្វើអោយមនុ\nស្សក្នុងពេលបច្ចប្បន្នមានអារម្មណ៍ថាពិតជាមានសំណាងបំផុតដែលបានកើតនៅក្នុងពេលបច្ចុប្បន្ននេះ។

១,គុកដែលធ្វើជាប្រអប់ឈើ (Box of Dead Wood)

នៅក្នុងឆ្នាំ១៩២០ មានអ្នកទោសជនជាតិម៉ុងហ្គោលម្នាក់ត្រូវបានគេចាប់មកផ្តន្ទាទោសដោយដាក់នៅក្នុងប្រអប់ឈើដែលមានទំហំ (០,៩ម៉ែត្រX១,២ម៉ែត្រ)។អ្នកទោសត្រូវបានគេដាក់នៅក្នុងនោះហើយដៃនិងក្បាល់របស់អ្នកទោសជនជាតិម៉ុងហ្គោលនោះត្រូវបានអើតចេញមកខាងក្រៅហើយគុកប្រអប់ឈើនោះត្រូវបានគេដាក់នៅចំកណ្តាលវាល។អ្នកទោសត្រូវបរិភោគនិងគេងនៅក្នុងនោះរហូតដល់ស្លាប់ដែលត្រូវបានគេហៅថាជាលក្ខខ័ណ្ឌនៃការរស់នៅដ៏កាចសាហាវនិងហួសហេតុបំផុត។

២,គុករូងក្រោមដី (Underground Prison)

ជនជាតិរ៉ូមម៉ាំងគឺជាជនជាតិដំបូងដែលបានបង្កើតគុកសម្រាប់ដាក់អ្នកទោស។គុកMamertine គឺជាគុកងងឹតដែលត្រូវបានកសាងឡើងនៅក្នុងឆ្នាំ៦៤០ មុនគ្រិស្តស័ករាជ (640 BC)ដែលត្រូវបានកសាងឡើងរួមគ្នាជាមួយនិងលូទឹកក្រោមដីរបស់ទីក្រុងដែលមានជំរៅប្រមាណជា ៣,៦៥ម៉ែត្រ។ គុកនេះគឺគេធ្វើឡើងដើម្បីដាក់អ្នកទោសត្រៀមចាំយកទៅប្រហារជីវិត។ហើយពួកគេត្រូវរស់នៅក្នុងទីកន្លែងងឹត កខ្វក់ និងពោពេញទៅដោយមេរោគជាច្រើននៅទីនោះដើម្បីរងចាំថ្ងៃកាត់ក្តី។

៣,គុកបណ្តែតទឹក (Floating Prison)

កំឡុងពេលដែលសហរដ្ឋអាមេរិកធ្វើបដិវត្តន៍នៅក្នុងឆ្នាំ១៧៣៦ កប៉ាល់មួយដែលមានឈ្មោះថា HMS Jerseyត្រូវបានប្រែក្លាយទៅជាគុកលើទឹកដ៏កាចសាហាវនិងឃោឃៅបំផុតនៅលើពិភពលោក។កប៉ាល់នេះត្រូវបានគេដឹងថាជា កប៉ាល់នៃឋាននរកHMS ដែលមានអ្នកទោសប្រមាណជា១១០០នាក់.ហើយអ្នកទោសទាំងអស់នោះត្រូវបានគេដាក់នៅក្នុងទ្រុងដែកខាងក្រោមឃ្លុបកប៉ាល់ដែលមានភាពងងឹតហើយក្តៅ។

ពួកគេត្រូវបានដាក់ប្រជ្រៀតគ្នាយ៉ាងណែនដោយមិនមានសម្លៀកបំពាក់ឡើយនិងមានអ្នកទោសមួយចំនួនបានស្លាប់នៅក្នុងគុកនោះដោយសារជំងឺនិងអ្នកខ្លះទៀតស្លាប់ដោយសារការបរិភោគមិនគ្រប់គ្រាន់។អ្នកទោសមួយចំនួនត្រូវបានបោះចូលទៅក្នុងសមុទ្រនិងមួយចំនួនទៀត្រូវបានកប់នៅច្រាំងសមុទ្របន្ទាប់ពីការធ្វើបដិវត្តន៍របស់សហរដ្ឋអាមេរិកត្រូវបានបញ្ចប់។ហើយការធ្វើបដិវត្តន៍ត្រូវបានគេនិយាយថាមានមនុស្ស១២០០០នាក់ត្រូវបានស្លាប់។

៤,គុកដ៏ឃោឃៅនៅក្នុងតំបន់ Andersonville

នៅក្នុងឆ្នាំ១៨៦៤, ជំរុំCamp Sumter នៅក្នុងតំបន់Andersonville នៃរដ្ឋGeorgia ដែលត្រូវបានបង្កើតឡើងនិងដាក់ចូលជាសម្ព័ន្ធជារដ្ឋរបស់សហរដ្ឋអាមេរិកដែលចង់រដោះខ្លួនចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលរបស់ខ្លួន ។ ប្រសិនបើយើងមើលមួយភ្លេតវាប្រៀបដូចជាការបោះជំរុំរបស់កងទ័ពដើម្បីត្រៀមធ្វើការប្រយុទ្ធប៉ុន្តែវាគឺជាគុកដ៏ធំមួយដែលមានអ្នកទោសប្រមាណ៣៣០០០នាក់រស់នៅក្នុងតំបន់ក្រីក្រដែលពោពេញដោយអ្នកទោសជាមួយនិងបរិស្ថានដ៏អាក្រក់ពីព្រោះតែការកំណត់ព្រំដែនឬការកំណត់ទីសម្រាប់ពួកគេគឺវាមិនសមមូលទៅនឹងចំនួនតួលេខនៃពួកអ្នកទោសទាំងនោះ ។

ដូច្នេះហើយនៅពេលដែលមានអ្នកទោសស្លាប់ ពួកត្រូវជីកផ្នូរនៅខាងក្នុងនោះដើម្បីកប់សាកសព។នេះគឺជាតំបន់មួយដែលគួអោយខ្លាចបំផុតសម្រាប់អ្នកទោសដែលមានវត្តមាននៅក្នុងគុកនោះ។ប្រសិនបើមានអ្នកទោសណាម្នាក់ហ៊ានរត់គេចខ្លួននោះពួកគេនិងតាមបាញ់សម្លាប់ចោល។គុកនោះគឺជាទីកន្លែងមួយសម្រាប់អ្នកទោសដែលមិនមានសង្ឃឹមសោះថានឹងអាចរួចជីវិត។

៥,សង្រ្គាមដ៏ឃោឃៅនៅវៀតណាម

Hao Lo គឺជាគុកសម្រាប់ដាក់អ្នកទោសនៅក្នុងប្រទេសវៀតណាម។វាគឺជាទីកន្លែងមួយដែលសម្រាប់ដាក់អ្នកទោសសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងវៀតកុង។ហើយគុកនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៨៦ ទាហានអាមេរិកជាច្រើនបានហៅវាថាជាឋានរក។

នៅក្នុងកំឡុងពេលសង្គ្រាមកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពជាច្រើនទៀតត្រូវបានកងទ័ពវៀតកុងចាប់ធ្វើជាចំណាប់ខ្មាំងនិងជាអ្នកទោសរួចបញ្ជូនកងទ័ពទាំងនោះទៅកាន់គុកនោះសម្រាប់ធ្វើទារុណ្ឌកម្មសួរចម្លើយ។តាមព័ត៌មានបានអោយដឹងថាអ្នកទោសទាំងនោះត្រូវបានដាក់នៅខាងក្នុងអាគារដែលមានរបងយ៉ាងខ្ពស់និងមានខ្សែរបន្លាលួសយ៉ាងមុតស្រួចព័ទ្ធជុំវិញផងដែរ។សរុបសេចក្តីមកវិញការធ្វើទារុណកម្មចំពោះអ្នកទោសសង្គ្រាម(កងទ័ពសហរដ្ឋអាមេរិក) វៀតកុងបានយកទីកន្លែងនោះដើម្បីធ្វើការបញ្ចុះបញ្ចូលនិងលួងលោមអោយកងទ័ពទាំងនោះផ្លាស់ប្តូរគំនិតចុះចូលជាមួយនឹងបក្សកុម្មនិស្តរបស់ខ្លួន។ការធ្វើបែបនេះគឺពួកគេចង់បំបែកការទុកចិត្តនិងធ្វើអោយមានការបែកបាក់រវាងកងទ័ពសហរដ្ឋអាមេរិកជាមួយនិងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

%d bloggers like this: