រឿងដែលមិនគួរឱ្យជឿ ក្មេងអាយុ៨ឆ្នាំម្នាក់ ត្រូវបានពស់ចឹកស្លាប់បោះក្នុងទឹក១១ឆ្នាំ បែរជាប្រទះឃើញម្តងទៀតក្នុងសភាពមានដង្ហើមទៅវិញ

បណ្តាញពត៌មាននៅតាមប្រទេសជាច្រើន បានបើកបង្ហាញហេតុការណ៍ជាទីភ្ញាក់ផ្អើលដែលបានកើតឡើងនៅក្នុងទីក្រុង Kolkata រដ្ឋ Bangladesh ក្នុងប្រទេសឥណ្ឌា ដែលនៅពេលនោះមានស្រ្តីម្នាក់អង្គុយយំ ខូចចិត្តជាមួយការលាចាកលោករបស់កូនប្រុសអាយុ៨ឆ្នាំម្នាក់ ដោយសារតែពស់ចឹកស្លាប់។

សពកូនប្រុសត្រូវបានគេរៀបចំស្រោបហ៊ុមដោយក្រណាត់ពណ៌ស ហើយយកទៅបណ្តែតនៅទន្លេគង្គា ជាទន្លេដែលគេជឿថាជាទន្លេសក្តិសិទ្ធិរបស់ឥណ្ឌា ហើយជាប្រពៃណីតាមជំនឿរបស់ប្រទេសឥណ្ឌា។

ឪពុកម្តាយរបស់សពក្មេងប្រុសអាយុ៨ឆ្នាំនេះ យំសោកសៅយ៉ាងខ្លាំងមិនដឹងរស់នៅយ៉ាងណានោះទេ ពេលកូនប្រុសជាទីស្រឡាញ់ស្លាប់ទៅមុនអាយុយ៉ាងនេះ។ តែថ្មីៗនេះបែរជាមានរឿងបដិហារ៍មួយកើតឡើង ដែលអ្នកភូមិទាំងអស់ស្លុតចិត្តយ៉ាងខ្លាំង នៅពេលដែលសពដែលបណ្តែតតាមខ្សែទឹកទន្លេបានអណ្តែតមកវិញ ដោយមិនដឹងថាអណ្តែតមកដោយយ៉ាងដូចម្តេច។

ចំណែកអ្នកភូមិដែលបានឃើញសពនេះលើកដំបូងបានប្រាប់ថា គេបានលើកសពដែលស្រោបក្រណាត់សនោះចេញពីទឹក ហើយសពនៅមានដង្ហើមនៅឡើយ តែក្មេងប្រុសម្នាក់នេះមិនចាំអ្វីទាំងអស់ដែលបានកើតឡើង គឺចាំបានតែខ្លួនកំពុងតែអណ្តែតក្នុងទឹកទន្លេហើយស្រោមដោយក្រណាត់សតែប៉ុណ្ណឹង។ ចំណែកឪពុកម្តាយមានក្តីរីករាយយ៉ាងខ្លាំងពេលដែលកូននៅមានជីវិត បើទោះបីជាកូនបាត់ការចងចាំក៏ដោយ។

%d bloggers like this: