សម្ដេចហ៊ុន សែន ប្រកាសធ្វើរឿង១ភ្លាម ក្រោយពិសារ​ពោតនៅតួកគី

​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា បាន​អញ្ជើញ​ទៅ​​ទស្សនា​ព្រះវិហារ​ឥស្លាម​ដ៏​មាន​ប្រជាប្រិយ មាន​អាយុ​ជាង​ ៤០០ឆ្នាំ ​ក្នុង​ទីក្រុង​អ៊ីស្តានប៊ុល​សាធារណរដ្ឋ​តួកគី​ បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ និង​កិច្ចព្រមព្រៀង​អនុស្សារណ: ចំនួន​៨ រួចរាល់។

សម្តេចបានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ទស្សនកិច្ចនៅទួគី ខ្ញុំសាកល្បងរសជាតិនៃពោតដុត ដែលបុរសលក់ពោតដុតបានលក់ នៅតាមផ្លូវចូលទៅព្រះវិហារមួយ ដែលមានវ័យចំណាស់ជាង៤០០ឆ្នាំ។ ខ្ញុំទទួលទានពោតដុតអស់មួយ ជាមួយសំណើចលេងសើចរបស់មន្ត្រីកម្ពុជា និងមន្ត្រីតួកគីប្រកបដោយមិត្តភាពបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀមចំនួន៨ដែលខ្ញុំ និងប្រធានាធិបតីយតួកគីឯកភាពគ្នា។ ក្នុងពេលបាយជាមួយអភិបាលក្រុងអ៊ីស្តាំប៊ុល ខ្ញុំបានសុំពូជពោតយកទៅដាំសាកល្បងនៅកម្ពុជា ព្រោះរសជាតិពោតនេះពិតជាឆ្ងាញ់ និងមានផ្លែធំ។ ពេលមើលរូបថតខ្ញុំទទួលទានពោត សុំមើលតែពោតបានហើយកុំមើលក្បាលពោះខ្ញុំដែលវាធំប្លែកខុសធម្មតា»

 

%d bloggers like this: