មានសង្ឃឹមហើយ! ឧកញ៉ា ស្រី ចាន់ថន ប្រកាសថានឹងជួយកីឡាករប្រដាល់កំសត់ អេ រដ្ឋា ដែលជួបគ្រោះថ្នាក់គ្មានប្រាក់ព្យាបាល…

បន្ទាប់ពីបានឃើញសារព័ត៌មានចុះផ្សាយព្រោងព្រាតពីដំណឹងអកុសលដែលកីឡាករប្រដាល់កំសត់ អេ រដ្ឋា ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់គ្មានប្រាក់ព្យាបាលធ្វើអោយលោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន មានចិត្តអាណិតអាសូរព្រមទាំងបានប្រកាសលើបណ្ដាញសង្គមថាលោកនឹងជួយកីឡាករ អេ រដ្ឋា ។

លោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានរៀបរាប់លើបណ្ដាញសង្គមនៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះថា៖ «បងនិងជួយប្អូនអ្នកប្រដាល់គុណខ្មែរ អេ រដ្ឋា» ។ យ៉ាងណាលោកមិនទាន់បានបញ្ជាក់ពីទំហំនៃការជួយរបស់លោកឡើយ ដូច្នេះសូមបងប្អូនរង់ចាំតាមដានព័ត៌មានល្អបន្ដទៀត !

 

%d bloggers like this: