ក្តៅៗ! លោកអាចារ្យធំ អំពាវនាវ ដល់សប្បុរសជន មេត្តាជួយបរិច្ចាគឈាមជូនកីឡាករខ្មែរ អេ រដ្ឋា ផង ព្រោះស្ថានភាពគាត់គឺធ្ងន់ធ្ងរណាស់…

កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុកលោក អាចារ្យធំ នគររាជ បានបង្ហោះសារ សូមជំនួយពីសប្បុរសជនជួយបរិច្ចាគឈាមជូន ប្អូនប្រុស អេ រដ្ឋា ដែលត្រូវជាកូនសិស្ស លោក អេ ភូថង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅផ្លូវជាតិលេខ១ ម្តុំវត្តនិរោធន៍កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ ។

ជាក់ស្តែងនៅក្នុងលើគណនីហ្វេសប៊ុករបស់លោក អេ​ ភូថង ដែលត្រូវជាគ្រូរបស់លោក អេ រដ្ឋា ក៏បានរៀបរាប់ពីអាការៈរបស់យ៉ាងដូច្នេះថា “ត្រូវឡានបុកហើយកិនថែមទៀតរហូតបែកប្លោកនោម ដាច់ពោះវៀន និងដាច់សសៃឈាម ខណៈពេលនេះកំពុងត្រូវការឈាមជាបន្ទាន់” ។

បើយោងតាមគណនីហ្វេសប៊ុក Kun Khmer Fighter បានបង្ហោះសារ “គាត់មានជីវភាពក្រីក្រខ្លាំងណាស់ បើបងប្អូនចង់ជួយសម្រួលក្នុងការព្យាបាលរបស់គាត់អាចទាក់ទងមកលេខ ០១៦​ ៧៤៤ ១៣៣”។

យ៉ាងណាមិញ ងាកមកមើលពីនៅក្នុងគណនីហ្វេសប៊ុករបស់លោក អាចារ្យធំ នគររាជ ក៏បានបង្ហោះសារសុំជំនួយ ពីពុកម៉ែបងប្អូន ជួយបរិច្ចាគឈាមពីពុកម៉ែ បងប្អូន ដោយលោកបានលើកឡើងថា “ជួយរកឈាម សង្គ្រោះបន្ទាន់ដល់ជីវិត កូនសិស្សបងប្រុស អេភូថង បងប្អូន! កីឡាករ អេ រដ្ឋា កំពុងធ្ងន់ខ្លាំងណាស់ ។ #បើជួយទាន់គ្នារស់ ឡានបុកហើយរត់បាត់ស្រមោល!”៕

 

%d bloggers like this: