ជួយស៊ែរម្នាក់មួយផង! ជីវិតកីឡាករប្រដាល់ អេ រដ្ឋា កំសត់ណាស់កំព្រាឳពុកម្ដាយតស៊ូប្រឡូកក្នុងវិស័យប្រដាល់ដើម្បីយោងអាត្មាខ្លួន ពេលនេះជួបគ្រោះថ្នាក់ចរាចរណ៍ទៀត…

កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កីឡាករ អេ រដ្ឋា កូនសិស្សរបស់លោកគ្រូ អេ ភូថង បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរដោយពេលនេះកំពុងតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ឯមន្ទីពេទ្យកាល់ម៉ែត្រ ។

តាមការអោយដឹងពីអ្នកនៅជិតកន្លែងកើតហេតុបានអោយដឹងថាមានឡើងមួយគ្រឿងបានជិះបុកកីឡាករ អេ រដ្ឋា ដែលកំពុងធ្វើដំណើរលើដងផ្លូវជាមួយគ្នានៅម្តុំវត្តនិរោធន៍ ហើយមិនត្រឹមតែជិះបុកទេ គឺឆ្លៀតថយកិនថែមទៀត និងបន្តជិះគេចចូលក្នុងបុរីលុចហ្សេរី ហើយតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់ រដ្ឋា បានអោយដឹងថា ពេលនេះរូបគេបានរបួសដូចជា បែកប្លោកនោម ដាច់ពោះវៀន ដាច់សសៃឈាម និងរបួសជាច្រើនកន្លែងទៀត។

បើយោងតាមប្រភពហ្វេសប៊ុករបស់បុរសម្នាក់ឈ្មោះ Tim Seanghai បានរៀបរាប់ពីជីវិតកំសត់របស់កីឡាករ អេ រដ្ឋា ថា៖ «បែកផ្លោកនោម បែកពោះវៀន ដាច់សសៃរឈាមក្រលានរួចក៏ត្រូវវះកាត់ក្រលាន ហេីយទាំងខ្លួនកំព្រាឳពុកម្ដាយសុខចិត្តដេីរសាត់ឆ្ងាយមកប្រឡូកសង្វៀនដេីម្បីបានលុយមកចិញ្ចឹមខ្លួននិងបងប្អូនព្រោះតែជីវភាពក្រីក្រតែពេលនេះសង្ឃឹមអីទៀត។

កីឡាករប្រដាល់ អេ រដ្ឋា ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ នៅច្បាអំពៅ ទល់មុខហ្នឹង បុរីលុចសារី មិនត្រឹមតែបុកទេ គឺថែមទាំងថយកិនថែមទៀតផង បងប្អូនអេីយ ជួយ share ផងបងប្អូនអាណិតគាត់ណាស់អ្នកហាត់ជាមួយគ្នាទាំងអស់ពេលនេះទប់ទឹកភ្នែកមិនជាប់ទេ 096 9241493/086 682701» ៕

 

%d bloggers like this: