រថភ្លើងរត់ធ្លាក់ផ្លូវនៅតៃវ៉ាន់ សម្លាប់ជិត ២០នាក់ ខណៈជាង ១០០នាក់រងរបួស

តៃវ៉ាន់៖​ យ៉ាង​ហោច​ណាស់​មនុស្ស ១៨​នាក់​បាន​ស្លាប់ និង​១៧៨​នាក់​ផ្សេង​ទៀត​រងរបួស​ក្រោយ​ពេល​រថភ្លើង​មួយ​គ្រឿង រត់​ធ្លាក់​ផ្លូវ​នៅ​ស្រុក Yilan ភាគឦសាន​កោះ​តៃវ៉ាន់។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា រថភ្លើង​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង Shunlin ឆ្ពោះ​ទៅ​កាន់ Taitung ដែល​មាន​ផ្ទុក​អ្នក​ដំណើរ ៣៦៦ មុន​ពេល​ជួប​គ្រោះ​ថ្នាក់​នៅ​ម៉ោង ៥​ល្ងាច​ម៉ោង​ក្នុង​តំបន់​ថ្ងៃ​ទី ២១​ខែ​តុលា។ នៅ​ក្នុង​ហេតុ​ការណ៍​នេះ ទូរ​រថភ្លើង​ទាំង ៨​បាន​ធ្លាក់​ចេញ​ពី​ផ្លូវ​តែ​ម្ដង ខណៈ​ដែល ៥​ទូរ​ក្នុង​ចំណោម​នោះ​បាន​ក្រឡាប់។ ក្រោយ​ពេល​កើត​ហេតុ អាជ្ញាធរ​ក្នុង​តំបន់​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​បញ្ជូន​ជន​រងគ្រោះ​​ទៅ​កាន់​មន្ទីរ​ពេទ្យ។

%d bloggers like this: