កុំចេះតែហ៊ាន ! ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ៣ទីតាំង ត្រូវបានមន្ត្រីជំនាញផាកពិន័យ ២លានរៀល ដែលលក់ខុសតម្លៃដែលក្រសួងពាណិជ្ជកម្មកំណត់

(ខេត្តតាកែវ)៖ ស្ថានីយ៍ប្រេងសាំង​ចំនួន៣នៅក្នុងស្រុកព្រៃក​ប្បាស់និងស្រុកបាទីខេត្តតា​កែវដែលលក់ខុសពីសេច​ក្ដីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម ត្រូវបានមន្រ្តីជំនាញការពារអ្នកប្រើប្រាស់​កិច្ចការប្រកួតប្រជែងនិងបង្រ្កាប​ការក្លែងបន្លំសហការជាមួយអាជ្ញា​ធពាក់ព័ន្ធក្នុងខេត្តតាកែវចុះ​ទៅធ្វើការផាកពិន័យមួយស្ថានីយ៍ចំនួន​២លានរៀល។ លោក ប៉ោ លាងគង់ ប្រធានការពា​រអ្នកប្រើប្រាស់កិច្ចការប្រកួតប្រ​ជែងនិងបង្រ្កាបកា​រក្លែងបន្លំ«ក.ប.ប»សាខាខេត្តតាកែវបានថ្លែងឱ្យដឹងថា៖


ក្នុងការចុះត្រួតពិ​និត្យមើលពីតម្លៃប្រេងសាំងនៅតា​មស្ថានីយ៍មួយចំនួននៅស្រុក​ទាំង២ខាងលើមន្រ្តីរបស់លោក​និងអាជ្ញាធពាក់ព័ន្ធបា​នរកឃើញដេប៉ូនិងស្ថានីយ៍ប្រេងសាំងចំនួ​ន៣ដែលលក់តម្លៃខ្ពស់​ដែលខុសពីសេចក្ដីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្មបន្ទាប់មកបាន​ធ្វើកាផាកពិន័យក្នុង១ស្ថានីយ៍ចំនួន២លានរៀលព្រមទាំងបានឱ្យម្ចាស់ស្ថានីយ៍ទាំ​ង៣ខាងលើធ្វើកិច្ចសន្យាដោយកែ​តម្រូវតម្លៃដែលដាក់លក់ឱ្យត្រឹមត្រូវ​ដោយស្របទៅតាមកា​រណែនាំរបស់ក្រសួងពាណិជ្ជកម្ម។


លោក ប៉ោ លាងគង់ ក៏បានអំពាវនាវឱ្យម្ចាស់ស្ថា​នីយ៍ដេប៉ូប្រេងឥន្ទនៈទាំងអស់នៅក្នុងខេត្តតាកែវត្រូវលក់ទៅ​ការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ឱ្យបានត្រឹមត្រូវនិងត្រូវជៀសវា​ងការលក់និងដាក់តម្លៃលក់ខុសពីក្រសួង​ដែលបានណែនាំហើយប្រសិនលើកក្រោយ​ពេលចុះមកត្រួតពិនិត្យម្ដងទៀតបើរកឃើញស្ថានីយ៍ដែលបាន​ផាកពិន័យម្ដងហើយនៅតែបន្តលក់ខុសពី​សេចក្ដីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្មនឹងបញ្ជូនសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីបិតស្ថាននីយ៍ឬដេប៉ូប្រេងឥន្ទនៈនោះមិនឱ្យលក់តទៅទៀតនោះទេ៕