កីឡាករ Paulo Dybala ត្រូវបានធ្វើតេស្ត៍រកឃើញមានផ្ទុកមេរោគកូវីដ១៩ (Covid-19)
តារាឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus គឺកីឡាករ Paulo Dybala ត្រូវបានគេរាយការណ៍ថាបានធ្វើតេស្ត៍រកឃើញមានផ្ទុកមេរោគកូវីដ១៩ដែលបានឆ្លងពីមិត្តរួមក្រុមរបស់ខ្លួនគឺកីឡាករ Daniele Ruganiជាខ្សែការពារjuventusបានផ្ទុកមេរោគកូវីដ១៩(Covid-19)ដែលត្រូវរកឃើញកាលពីម្សិលមិញនេះ។
ពេលនេះ រូបគេកំពុងសម្រាកនៅមន្ទីរពេទ្យដើម្បីតាមដាននិងព្យាបាល ហើយបុគ្គលិក កីឡាករនិងក្រុមគ្រូបង្វឹកទាំង១២១នាក់របស់ក្លឹប Juventus ត្រូវបានដាក់នៅដោយឡែកសិនក្រោយមានកីឡាករឆ្លងមេរោគនេះ។ ពួកគេនឹងត្រូវធ្វើតេស្ដបន្ដបន្ទាប់ដើម្បីស្វែងរកមេរោគកូវីដ១៩(Covid-19)៕ ប្រភព៖ Dailymail