មាតាបិតាគួរយល់ដឹង! ហេតុអ្វីកូនបៅទឹកដោះគោ ត្រូវឲ្យ​បៅទឹកបន្ថែម?

មិនថា​បៅទឹក​ដោះគោ​ ឬទឹកដោះ​ម្តាយនោះ​ទេ ពេទ្យ​បាន​ណែនាំ​មិនឲ្យ​បន្ថែម​ទឹក​សូម្បី​មួយ​ដំណក់​ដល់​កូន​នៅ​អាយុ​ក្រោម ៦​ខែ​។ មូល​ហេតុ​ចំបង​ គឺការ​ឲ្យ​បរិភោគ​ទឹកបន្ថែម​ដែល​មិន​ស្អាត​ គឺអាច​ឲ្យ​​ជា​ជំងឺ​រាក​បាន ដែល​ជំងឺរាក​នេះ​ជាឃាតករ​លាក់មុខ​សំលាប់​ក្មេងក្រោម​អាយុ ៦​ខែ​នេះ​ជាច្រេីន។

ចុះ​បៅ​ទឹក​ដោះ​គោ​បន្ថែម​ទឹក​សុទ្ឋ​ម៉ាក់​ល្បីៗ ថែម​បាន​ ឬអត់? កូន​មិន​ខះ​បំពង់​ក អាច​រលាក​បំពង់ក? តេីជា​ការពិត​ឬទេ? សួរថា បេីបៅ​ដោះ​គោ​រលាក​បំពង់ក​ ហេតុអីវី​ឲ្យ​កូនបៅ មិន​បៅ​ដោះ​ម្តាយ? នេះ​ជាសំណួរ​សួរត្រលប់​ដែល​ពិបាក​ឆ្លេីយ។

​បើ​តាម​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​​​ បម្រើ​ការ​​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ​បាន​អះអាង​ថា ​យើង​គិត​មេីល​ឡេីង​វិញ​ ការ​រលាក​បំពង់​ក​ក្មេងដែល​បៅ​ដោះ​ម្តាយ​មានរលាក​ដែរ​ ឬទេ? ប្រាកដ​ជា​មាន​រលាក​ដែរ អីចឹង​មកពី​មេរោគ​ឆ្លង​ឬទេ? ប្រាកដ​ណាស់​រលាក​បំពង់ក ​គឺមក​ពីការ​ឆ្លងរោគ ​មិន​មែន​ទឹកដោះ​គោ​នោះ​ទេ។ លេីស​ពី​នេះ​ក្រលេក​មេីល​ការឆុង​ទឹកដោះ​គោ ឧបមារ​ ទឹក​ 1​លេខ 1ស្លាប​ព្រាទឹក​ដោះ​គោ​អោយ​កូនបៅ។ ពេល​បៅ​រួច​ថែម​ទឹក 1 ​លេខ​ទៀត ​អីចឹង​មាន​ន័យ​ថា​ទឹក 2លេខ​បាត់​ទៅ​ហេីយ?

ប្រៀប​ធៀប​ការ​ដាំបាយ ​យេីង​ចង់​ចំណេញ​ដាក់ទឹក​អោយច្រេីន​ទៅជា​ប​បររាវទៅវិញ តេី​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ឬទេ? ហេតុអ្វី?​ មេីលរូប​ខាងក្រោម​ក្រពះទារក​មានចំណុះ​កំណត់ទៅ​តាមអាយុវា​មិនរីក​ដូចមនុស្ស​ធំនោះ​ទេ។ ជាចុង​ក្រោយ​គេសង្កេត​ឃេីញ​ថា កុមារ​ដែលថែម​ទឹកបន្ទាប់​ពីបៅទឹក​ដោះគោនោម​ច្រេីន​ខុសធម្មតា ជុះក្តៀន ឬ​ពិបាកជុះ អាច​ស្គម​ខុសធម្មតា សាច់​ក្តៀន ប្រឹងៗ ឧស្សាហ៍​ហេីមពោះ​ជាដេីម៕

Leave a Reply

%d bloggers like this: