តួអង្គតុក្កតាល្បីពេលក្លាយជាតួអង្គ Anime ស្អាតអស់ទាស់ហ្មង

វិចិត្រករស្រីម្នាក់ដែលមានឈ្មោះថា Giulliano Ricchi បានបង្ហាញនូវស្នាដៃគំនូរដ៏អស្ចារ្យរបស់នាង ដែលវាជាគំនូរបែប Anime ដែលប្រែក្លាយតួអង្គគំនូរជីវចលបែប Cartoon ដ៏ល្បីឲ្យក្លាយជាតួអង្គ Anime ។

តោះទស្សនារូបគំនូររបស់នាងបន្តិចទៅមើល ៖

#1 Brave

#2 Prince Eric And Ariel

#3 Mulan And Li Shang

#4 Aladdin And Princess Jasmine

#5 Flynn Rider And Rapunzel

#6 Snow White And Prince Phillip

#7 Prince Charming And Cinderella

#8 The Little Mermaid

#9 John Smith And Pocahontas

#10 Princess Aurora And Prince Phillip

#11 (human) Beast And Belle

#12 The Princess And The Frog

ការពិតទៅមនុស្សមួយចំនួនតែងតែមានការយល់ច្រលំ ឬ ស្រពិចស្រពិលជាមួយពាក្យ Cartoon និង Anime (Animation) ពីព្រោះបើបកជាខ្មែរគេសុទ្ធតែហៅវាថាគំនូរជីវចល ឬ ក៏តុក្កតា ប៉ុន្តែសម្រាប់ការប្រើប្រាស់ទូទៅ Cartoon និង Anime គឺមានលក្ខណៈខុសគ្នាដែល ។ Anime ក៏ជាប្រភេទគំនូរជីវចលដែរ គ្រាន់តែវាខុសគ្នាពី Cartoon ត្រង់វាជាគំនូរដែលមានប្រភពមកពីប្រទេសជប៉ុន ដែលផ្ដោតសំខាន់លើការគូសតួអង្គឲ្យមានលក្ខណៈស្រស់ស្អាតស្អាត និង សង្ហារ ស្ទើរតែស្អាតជាងមនុស្សផង ។

%d bloggers like this: