គួរឲ្យសរសើរ! ទោះរវល់យ៉ាងណា ក៏ម្ចាស់ហាងពេជ្ររូបស្រស់ អ្នកនាង ដាណា ឆ្លៀតជួយដល់អ្នកមីងម្នាក់ ដែលកំពុងតែឈឺ​ធ្ង.ន់!

នៅរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០២០នេះបើយោងតាមគណនីហ្វេសប៊ុកអ្នកនាងដាណា បានបង្ហោះរៀបរាប់អោយបានដឹងថាៈថ្ងៃ​នេះរវល់​គ្មាន​សល់​ពេល​មួយ​នាទី​ណា​ទេតែ​សំខាន់​សប្បាយ​ចិត្តបាន​ចែក​ម៉ាស​ផងហើយ​ឆ្លៀត​យក​របស់​ខ្លះទៅ​ឱ្យ​មីង​នៅ​ជិត​ផ្ទះគាត់​ឈឺ​ធ្ង.ន់ទើប​ដឹង​ដែរ។ឱ្យ​តែ​ដឹងចេះ​តែ​ចង់​ជួយតែ​ពេល​ខ្លះគ្មាន​ពេល​បើកFacebookមើល​ផង។

ឃើញ​អ្នក​ពិបាកចង់​ជួយ​តែ​ទាំង​អស់​ហ្នឹងតែ​អត់​ដឹងបាន​គេ​ប្រាប់​ខ្លះដឹង​ខ្លួន​ឯង​ខ្លះ។យើង​ចែក​គ្នា​រស់​ទៅបាន​សប្បាយ​ទាំង​អស់​គ្នា។បើ​យើង​ចំណាយ​អត់​ប្រយោជន៍​បាន​ស្ដាយតែ​បើ​ជួយ​គេ​ចឹងយើង​មាន​កម្លាំង​ចិត្ត​រក​ស៊ី​ត​ទៀតហើយ​យើង​ដឹង​ថា​ប្រើ​លុយ​ដើម្បី​អី។

អ្នកនាងបានបញ្ជាក់ថាអ្នក​នៅ​ព្រែក​ព្នៅ​ណា​ខ្លះមិន​ទាន់​មាន​ម៉ាសអាច​យក​នៅ​ផ្ទះ​ខ្ញុំ​បាន​ណាចែក​គ្នា​ប្រើចែក​ទាល់​តែ​អស់!😂😂😂
ប្រភព៖DanaTry

%d bloggers like this: