(មានវីដេអូ) កុំចេះតែបំភ័យ! ស្នងការខេត្តព្រះសីហនុ បានបកស្រាយអំពីវីដេអូ ដែលសែងជនជាតិចិនទៅមន្ទីរពេទ្យ មិនមែនឆ្លងជំងឺ(កូរ៉ូណា)នោះទេ តាមពិតដោយសារ…

ព្រះសីហនុ៖ស្នងការនគរបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ទោជួន-ណារិន្ទ នៅរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០២០បានប្រកាសទាត់ចោលទាំងស្រុងនូវវីដេអូមួយដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមករណីមានជនជាតិចិនម្នាក់ត្រូវបានជនជាតិចិនដូចគ្នាសែងដាក់រថយន្តដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យហើយថាជនរងគ្រោះបានឆ្លងវីរូសថ្មី(កូរ៉ូណា)។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថាករណីនេះមិនពិតទេគឺជនរងគ្រោះមានជំងឺក្រពះធ្ងន់ធ្ងរ(ដាច់សរសៃក្រពះ)មិនមានការឆ្លងជំងឺប្រភេទថ្មី(កូរ៉ូណា)នោះទេ។


លោកស្នងការបានបញ្ជាក់យ៉ាងដូច្នេះថា«ជនរងគ្រោះមកពីខេត្តក័រចូវហើយយប់មិញគាត់មានអការៈធ្ងន់ធ្ងរដាច់សរសៃក្រពះនៅមុខកាស៊ីណូអន្តរជាតិក្វាងទុងហុងកុងត្រូវបានសាច់ញាតិនិងមិត្តិភក្តិរបស់បញ្ជូនទៅកាន់មន្ទីរពេទ្យអ៉ីខាងដើម្បីសង្គ្រោះ។រហូតមកដល់ពេលនេះជនរងគ្រោះមានសភាពធូរស្រាលហើយ»។

សូមបញ្ជាក់ថាវីដេអូមួយនេះត្រូវបានគេចែកចាយតាមបណ្តាញសង្គមFacebookនាំឲ្យមានការយល់ច្រឡំយ៉ាងខ្លាំងថាជំងឺរលាកសួតប្រភេទថ្មី(កូរ៉ូណា)កំពុងកើតឡើងយ៉ាងខ្លាំងនៅខេត្តព្រះសីហនុ ដូច្នេះសូមប្រជាពលរដ្ឋបញ្ឈប់ការចែកចាយវីដេអូឬរូបភាពដែលមិនពិតនិងមិនមានប្រភពច្បាស់លាស់តទៅទៀត៕






ប្រភព៖FreshNew

%d bloggers like this: