ជួយស៊ែរបន្ទាន់ ! ប្រកាសស្វែងរកអ្នកដំណើរចំនួន ៥៨ នាក់នៅលើជើងហោះហើរចុងក្រោយរបស់អ៊ូហាន

បន្ទាប់ពីមានករណីឆ្លងវីរុសដំបូងត្រូវបានបញ្ជាក់កាលពីថ្ងៃច័ន្ទការស្វែងរកគឺដើម្បីស្វែងរកអ្នកដំណើរផ្សេងទៀតដែលបានហោះហើរតាមរយៈជេីងយន្តហោះលេខ​ LQ809 ហេីយដែលបានចាកចេញពីទីក្រុងវូហាននៅម៉ោង០៣និង៥៩នាទីថ្ងៃទី២៣ ខែមករា​ភ្លាមៗមុនពេលអាកាសយានដ្ឋានត្រូវបានបិទជាផ្លូវការនៅម៉ោង១០:០០។ ជើងហោះហើរនេះគឺជាជើងហោះហើរចុងក្រោយទៅកាន់ក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជាមុនពេលការបិទជាផ្លូវការនៅអ៊ូហាន។


ចំពោះអ្នកដំណើរ២១ នាក់ក្នុងចំណោមអ្នកដំណើរ៧៩ នាក់ដែលជាក្រុមទេសចរណ៍ឥឡូវនេះត្រូវបានទាក់ទងរួចហេីយ។ ៥៨ នាក់ផ្សេងទៀតគឺជាអ្នកដំណើរម្នាក់ៗដែលបែកខ្ញែកគ្នាពេលមកដល់។ លើកលែងតែអ្នកជំងឺ​និងក្រុមគ្រួសាររបស់គាត់ដែលកំពុងឃ្លាំមើល​ ហើយពីរបីនាក់ដែលបានរាយការណ៍ទៅមន្ទីរពេទ្យដើម្បីពិនិត្យនិងពួកគេភាគច្រើនមិនទាន់ត្រូវបានទាក់ទង។ ប្រភព៖ CNE











%d bloggers like this: