អត្ថប្រយោជន៍ដែលបានមកពីការទទួលទានដំឡូងបារាំង

* វិធីធ្វើ៖

យើងយកដំឡូងបារាំងទៅចម្អិនកែច្នៃតាមគ្រប់រូបភាពមានដូចជា ដុត ស្ងោរ និងកិនឱ្យម៉ត់ដូចបបរ ចៀនជ្រលក់ ទឹកប៉េងប៉ោះ ទាំងអស់នេះសុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពអាចទទួលយកបាន ។

 

* អត្ថប្រយោជន៍៖

– តាមការស្រាវជ្រាវបានរកឃើញថា ដំឡូងបារាំងផ្ទុកទៅដោយម៉ូលេគុលប្រឆាំងនឹងបាក់តេរីដ៏ចម្លែកមួយដែលមានសមត្ថភាពអាចព្យាបាលនិងទប់ស្កាត់បាក់តេរីរស់នៅក្នុងក្រពះដែលធ្វើឱ្យក្រពះដំបៅនិងរលាក ។

– ការទទួលទានដំឡូងបារាំងត្រឹមតែ២ដុំក្នុងមួយថ្ងៃអាចជួយធ្វើឱ្យសម្ពាធឈាមចុះទាបនិងមិនធ្វើឱ្យឡើងទម្ងន់ទៀតផង។

– អ្នកចូលចិត្តទទួលទានដំឡូងបំផុតនោះបានបន្ថែមថា សម្ពាធឈាមចុះទាបនឹងជួយកាត់បន្ថយការគ្រោះថ្នាក់ដោយជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមបានផងដែរ ។

– សូមបញ្ជាក់ថា ការសិក្សាស្រាវជ្រាវលើកមុនៗបានរកឃើញថា ដំឡូងបារាំងមានផ្ទុកphyto ព្រមទាំងសារធាតុគីមីជាច្រើនទៀតដែលគេឃើញមាននៅក្នុងឱសថបញ្ចុះសម្ពាធឈាម ៕

 

 

 

%d bloggers like this: