គ្រឹះស្ថាន​សិក្សា​នានាកំពុងចាត់​វិធានការណ៍ ការពារ​វី.រុសកូរ៉ូណា​ថ្មី (2019-nCoV) ហើយ

បន្ទាប់​ពី​​​ក្រសួង​អប់រំយុវជននិង​កីឡា​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​ការ​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​រលាក​សួត​ដោយ​វី.រុស​កូរ៉ូណា​ថ្មី​នោះគ្រឹះស្ថាន​សិក្សា​សាធារណៈនិង​ឯកជន​​នានាបាន​ចូលរួម​​​ធ្វើ​សក.ម្មភាព​ទប់​ស្កាត់​ការ​ឆ្លង​វី.រុស​​នេះ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​របស់​ខ្លួន​ដោយ.​លើក​ទឹក​ចិត្ត​ឱ្យ​បុគ្គលិកនិង​សិស្សានុសិស្ស ពាក់​​ម៉ាស​ការពារ​ជា​ប្រចាំមាន​ការ​វា.ស់​ស្ទង់​សីតុណ្ហភាព​ក្នុង​ខ្លួនមុន​​ពេល​ចូល​រៀន​ជា​ដើម។


ក្នុង​នោះ​ដែរ​ក៏​មាន​ដាក់​អាកុល សាប៊ូសម្រាប់​សិស្ស​លាង​ដៃឱ្យ​បាន​ទៀងទាត់និង​ញឹកញាប់​​ជា​ប្រចាំពិសេស​មុន​ពេល​បរិភោគ​អាហារ​ឬ​ក្រោយ​ពេល​ប៉ះពាល់​អ្វី​ដែល​កខ្វក់ ព្រមទាំង​មាន​ការ​ណែនាំ​ឱ្យ​សិស្ស​ចៀ.សវាង​ប៉ះពាល់​អ្នក​មាន​ជំងឺ​ផ្លូវ​ដ.ង្ហើមប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ​ស្អាត សុវ.ត្ថិភាព​ចំណី​អាហារមិន​គួរ​ទៅ​កាន់​កន្លែង​ណា​ដែល​មាន​មនុស្ស​អ៊ូអរ​ពេកព្រមទាំង​បរិភោគ​ទឹក​ឱ្យ​បាន​ច្រើន។ សូម​ជម្រាប​ថាបច្ចុប្បន្ន​វី.រុស​កូរ៉ូណាថ្មី កំពុង​រាតត្បាត​នៅ​ទីក្រុង វូហាន(Wuhan)នៅ​ខេត្ត​ហ៊ុយបេ​(Hbei)សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​រាតត្បាត​ដល់​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​ជុំវិញ​ពិភពលោក ដោយ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ឬ​វ៉ាក់សាំង​បង្ការ​នៅ​ឡើយ​៕







%d bloggers like this: