មិនត្រឹមតែស្អាតទេ ថែមទាំងចិត្តល្អទៀត😘! ស្រីស្អាតម្នាក់ប្រកាសចែកម៉ាស ១,០០០ និងសាប៊ូលាងដៃ៣០០ដបតូច ជូនដោយឥតគិតថ្លៃ…

ហ្វេសបុក៖ ស្របពេលវីរុ.សផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា​ បាន​នឹង​កំពុង​ឆ្លងរាតត្បាត​ទៅកាន់មនុស្ស​ជាច្រើន​រាប់ពាន់​នាក់នៅតាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាននៃខេត្តហឺប៉ីភាគកណ្តាលប្រទេសចិន​ហើយ​វីរុស​ថ្មី​មួយ​នេះ​បា​ន​នឹង​កំពុង​តែ បង្ក​ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូលផងដែរ​។

ទន្ទេឹមនឹងនេះផងដែរតម្រូវការម៉ាសសម្រាប់ពាក់ការពារវីរុសcoronaនេះកំពុងមានការកើនឡើងខ្លាំង ហើយចំពោះតម្លៃវិញមួយកន្លែងលក់ម៉ាសមួយចំនួនតូច បានឆ្លៀតឪកាសតំឡើងតម្លៃម៉ាសថ្លៃហួសហេតុដែលមិនអាចទទួលយកបាន។

ប៉ុន្តែផ្ទុយមកវិញគេឃើងស្រីស្អាតម្នាក់ដែលមានឈ្មោះគណនីហ្វេសបុកថា Ann Sreyleakបានបង្ហោះភ្ជាប់ជាមួយខ្លឹមសារទាំងស្រុងថា៖ ស្អែកនេះ ម៉ាស ១,០០០និងសាប៊ូលាងដៃ៣០០ដបតូច នឹងធ្វើការចែកជូនដោយឥតគិតថ្លៃនៅចំណុចមាត់ទន្លេ មុខព្រះបារម្ភរាជវាំង ម៉ោង១២ថ្ងៃត្រង់តទៅ❤️បើបងប្អូនចង់ចូលរួមចែក អាចទំនាក់ទំនងមកនាងខ្ញុំបាន❤️។

ក្រោយពីបានឃើញការ​ប្រកាសចែក​ជូន​ម៉ាសFree ពីយុវតីរូប​ស្រស់​ខាង​លើនេះ ដោយនាងបាន​បង្ហោះនៅលើបណ្ដាញសង្គមរួចមក ឃើញថាមានបងប្អូនជាច្រើន​គាំទ្រ​នូវទឹកចិត្ត​ដ៏ល្អនេះ ហើយក៏​បាន​ចែក​ចាយព័ត៌មាននេះ​បន្តជាហូរហែផងដែរ៕




ប្រភព៖Ann Sreyleak

%d bloggers like this: