សូមប្រុងប្រយត្ន័ ! ជំងឺផ្លូវដង្ហើមថ្មី(វីរុសកូរ៉ូណា) មាននៅកម្ពុជាហើយ

រាជធានីភ្នំពេញ៖ យោងតាមលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងសន្និសីទកាសែតនៅល្ងាចថ្ងៃទី២៧ខែមករា ២០២០នេះ ដោយបានអោយដឹងថា វិទ្យាស្ថានប៉ាស្ទ័របានរកឃើញករណីជំងឺរលាកសួតប្រភេទថ្មីលើជនជាតិចិនម្នាក់មកពីទីក្រុង Wuhan ប្រទេសចិន ឈ្មោះ JIA JIANHUA កាន់លិខិតឆ្លងដែនលេខE54319891។


លោកម៉ម ប៊ុនហេងបានអោយដឹងថា ករណីជំងឺនេះបានរកឃើញបន្ទាប់ពីលទ្ធផលរបស់វិទ្យាស្ថានប៉ាស្ទ័រអស់រយៈពេលជាយូរ ហើយលទ្ធផលបានចេញនៅរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២០។ យ៉ាងណាក៏ដោយបងប្អូននិងក្រុមគ្រួសារដែលមកជាមួយជនជាតិនេះ មិនមានការលទ្ធផលវិជ្ជមាននោះទេគ្រាន់តែ ផ្ដាសាយធម្មតា ។ យ៉ាងណាក៏ដោយក៏មន្ត្រីសុខាភិបាលបានយកចិត្តទុកដាក់តាមស្ថានភាពអ្នកជំងឺនិងទប់ស្កាត់មិនអោយជំងឺប្រភេទនេះរាលដាលបន្តទៀត៕





%d bloggers like this: