ថ្នាំលាបសក់ស្កូវធម្មជាតិ!! លាបភ្លាមខ្មៅភ្លែតសឹងមិនគួរឱ្យជឿ

សក់ស្កូវគឺជាបញ្ហាសម្រស់ទូទៅដែលប៉ះពាល់មនុស្សប្រុសស្រីសឹងគ្រប់វ័យ។ សក់ស្កូវថែមទាំងធ្វើឱ្យមនុស្សបាត់បង់ទំនុកចិត្តថែមទៀតផង។ ឥឡូវ ស្របពេលដែលមនុស្សភាគច្រើនជ្រើសរើសថ្នាំលាបសក់ឱ្យខ្មៅ ថ្នាំទាំងនោះក៏ផ្ទុកទៅដោយសារធាតុគីមីគ្រោះថ្នាក់ច្រើនមិនស្ទើរនោះដែរ ដែលអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាមិញ គេមានដំណោះស្រាយធម្មជាតិមួយ ដែលអាចមានប្រសិទ្ធភាពបិទបាំងសក់ស្កូវបានដូចថ្នាំលាបសក់យ៉ាងដូច្នោះដែរ។

 

ស្តាប់ទៅហាក់ដូចជារឿងសឹងមិនគួរឱ្យជឿទេ ប៉ុន្តែសំបកដំឡូងបារាំងអាចជាគន្លឹះចំពោះបញ្ហាមួយនេះ។ ប្រសិនបើលោកអ្នកបម្រុងនឹងចំណាយលុយលើថ្នាំលាបសក់ សូមសាកល្បងរូបមន្តធម្មជាតិមួយនេះសិន។ វាស្តាប់ទៅចម្លែក ប៉ុន្តែសូម្បីវេជ្ជបណ្ឌិត Anthony Una ក៏ធានាជូនដែរថា វិធីនេះគឺមានប្រសិទ្ធភាព ១០០ ភាគរយ។

 

អ្វីដែលលោកអ្នកត្រូវធ្វើគឺដាំសំបកដំឡូងបារាំងរយៈពេលកន្លះម៉ោង។ បន្ទាប់មកស្រឹតយកទឹក ហើយលាបវាលើសក់ជាការស្រេច។ លទ្ធផលចេញមកនឹងធ្វើឱ្យលោកអ្នកភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មួយវិញទៀត វិធីនេះមានសុវត្ថិភាព ១០០ ភាគរយ និងមិនចំណាយអស់លុយច្រើននោះទេ គ្រាន់តែចំណាយពេលចិតសំបកដំឡូងចុកដៃបន្តិច។

%d bloggers like this: