កាន់តែកៀកកម្ពុជាហើយ ! ថៃរកឃេីញអ្នកឆ្លងវីរុសCoronaម្នាក់ទៀតហេីយ

បាងកក៖ មន្ត្រីសុខាភិបាលថៃបានប្រកាសថាអ្នកទេសចរណ៍មកពីប្រទេសចិនដីគោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដែលការធ្វើតេស្តវេជ្ជសាស្ត្របានបញ្ជាក់ថានាងបានឆ្លងវី.រុសCoronavirusអ្នកជំងឺត្រូវបានគេពិពណ៌នាថាជាស្ត្រីអាយុ ៣៣ឆ្នាំមកពីទីក្រុង Wuhan ដែលវី.រុសនេះត្រូវបានគេរកឃេីញនៅទីនោះ។ ក្រុមមន្រ្តីបាននិយាយថានាងបានមកដល់ប្រទេសថៃនៅថ្ងៃទី២១ ខែមករាហើយបច្ចុប្បន្នអ្នកជំងឺកំពុងស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ Rajavithi។


ដំណឹងនេះបានកើតឡើងចំពេលមានលំហូរអ្នកទេសចរពីប្រទេសចិនចូលមកព្រះរាជាណាចក្រថៃក្នុងឱកាសវិស្សមកាលចូលឆ្នាំចិន។ វាជាករណីទី ៥ ដែលត្រូវបានគេស្គាល់ថាជាការឆ្លងវីរុសនៅប្រទេសថៃរហូតមកដល់ពេលនេះ។ ក្នុងនោះមានភ្ញៀវទេសចរណ៍ចិន៤ នាក់និងពលរដ្ឋថៃម្នាក់ដែលទើបត្រឡប់មកពីប្រទេសចិនវិញ។វីរុសអាថ៌កំបាំងបានស.ម្លាប់មនុ.ស្ស២៦ នាក់និងឆ្លងមេរោគយ៉ាងហោចណាស់៨៣០នាក់ចាប់តាំងពីវា.ផ្ទុះឡើងនៅអ៊ូហាន។ប្រជាជនចំនួន១១លាននាក់រួមជាមួយទីក្រុងចំនួន៩ ផ្សេងទៀតត្រូវបានអាជ្ញាធរចិនបិទហាមចេញចូលក្នុងគោលបំណងរារាំងការឆ្លងវីរុ.សនេះ។







%d bloggers like this: