នាយកប្រតិ្តបត្តិNOKIA ថ្លែងទាំងទឹកភ្នែកថា ពួកយើងមិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែទោះជាយ៉ាងណាពួកយើងនៅតែបរាជ័យ…

បរទេស៖ ការបរាជ័យរបស់ក្រុមហ៊ុនទូរស័ព្ទដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញNOKIA រហូតដល់លក់ក្រុមហ៊ុនខ្លួនទៅឲ្យក្រុមហ៊ុនMicrosoft វិញនោះ បានធ្វើឲ្យមហាជននៅតែមានការងឿងឆ្ងល់និងចោទសួរថា តើបណ្តាអ្នកគ្រប់គ្រងអតីតក្រុមហ៊ុនយក្សមួយនេះបានធ្វើអ្វីខុសរហូតដល់ក្រុមហ៊ុនដាំក្បាលដូចនេះ?

នៅក្នុងសន្និសីទមួយប្រកាសពីការផ្ទេរសិទ្ធិក្រុមហ៊ុនNOKIAទៅឲ្យក្រុមហ៊ុនMicrosoftនាយកប្រតិ្តបត្តិNOKIAបានថ្លែងនូវពាក្យបញ្ចប់ថា៖ “ពួកយើងមិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែទោះជាយ៉ាងណាពួកយើងនៅតែបរាជ័យ”។ ក្នុងពេលស្តាប់លឺនាយកប្រត្តិបត្តិខាងលើថ្លែងដូចនេះ ក្រុមគណៈគ្រប់គ្រងទាំងអស់របស់ក្រុមហ៊ុន NOKIAក៏ដូចជាខ្លួនលោកផ្ទាល់ បានសម្រក់ទឹកភ្នែកព្រមគ្នាតែម្តង។

NOKIAគឺជាក្រុមហ៊ុនដែលគួរឲ្យគោរពមួយពួកគេមិនបានធ្វើអ្វីខុសនៅក្នុងមុខជំនួញរបស់ខ្លួន ប៉ុន្តែទោះជាយ៉ាងណាពិភពលោកនេះ ហាក់ប្រែប្រួលលឿនពេក ហើយដៃគូប្រកួតប្រជែង របស់ពួកគេគឺមានកំលាំងខ្លាំងសម្បើមថែមទៀត។ ក្រុមហ៊ុននេះមិនត្រឹមតែបាត់បង់ឱកាសក្នុងការរៀនសូត្រ ការផ្លាស់ប្តូរនិងការរកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានបាត់បង់ឱកាសសម្រាប់បន្តជីវិតអាជីវកម្មរបស់ពួកគេតែម្តង។

ជាការពិតណាស់ករណីខាងលើបានឆ្លុះបញ្ចាំងឲ្យយើងឃើញថានៅក្នុងអាជីវកម្ម ប្រសិនបើអ្នកពុំមានការផ្លាស់ប្តូរនោះទេ អ្នកនឹងបាត់បង់សិទ្ធិជាបេក្ខភាព នៃការប្រកួតប្រជែងតែម្តង។ វាមិនមែនជាការធ្វើខុសនោះទេ ប្រសិនបើអ្នកមិនបានរៀនសូត្រ និងទទួលយកអ្វីថ្មី ប៉ុន្តែប្រសិនបើផ្នត់គំនិតរបស់អ្នក មិនអាចដើរតាមទាន់ នូវពេលវេលា ឲ្យបានសមស្របនោះទេ អ្នកនឹងត្រូវគេដកចេញ ពីផ្លូវនោះតែម្តង។




ប្រភព៖ អ្នកខេត្តក្រចេះ