កូនស្រី និង ផ្លែប៉ោម

គ្រួសារមួយ មានកូន ស្រីម្នាក់ អាយុ ៥ ឆ្នាំ ហើយស្ត្រីជាម្តាយ ធ្វើជាស្ត្រីមេផ្ទះ មើលបីបាច់ ថែរក្សាកូន និង ផ្ទះសំបែង ចំណែកឯប្តី ធ្វើការ នៅក្នុងក្រុមហ៊ុន រកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ។ ថ្ងៃមួយ ម្តាយជាមួយនឹងកូនតូច បានអង្គុយលេង មើលទូរទស្សន៍ ហើយភ្លាមនោះ កូនស្រីគួរអោយស្រលាញ់ បានកាន់ ផ្លែ ប៉ោម ២ ផ្លែ ដែលយកចេញពីទូរទឹកកក។ ភ្លាមនោះ ការសន្ទនា រវាង ម្តាយនិងកូនតូចបាន ចាប់ផ្តើម។

កូនម៉ាក់ ! កូនញាំផ្លែប៉ោមច្រើនម្លេះ អោយម៉ាក់ មួយផ្លែបានទេ?

កូនស្រី មិនតបស្តីជាមួយម្តាយឡើយ ហើយក៍ស្រាប់តែ ខាំផ្លែប៉ោមទាំង ២ផ្លែនោះ មួយផ្លែ មួយមាត់ៗ តែម្តង។ ភ្លាមនោះម្តាយ ក៍គិតអស់សង្ឃឹមថា កូនស្រីរបស់គាត់ មួយនេះ ប្រាកដជា ចិត្តមិនបាន នឹងខ្លួនឡើយ នៅពេលអនាគត។ ស្រាប់តែភ្លាម កូនស្រី បានហុច ផ្លែប៉ោម មួយផ្លែដែល គេខាំរួចទៅអោយម្តាយ ហើយនិយាយថា៖ ម៉ាក់ មួយផ្លែនេះ ផ្អែមជាង។

គ្រាន់តែលឺ សំដីរបស់កូន មួយមាត់នេះ ធ្វើអោយ អ្នកម្តាយស្រក់ទឹកភ្នែក អោបកូនស្រី ព្រោះស្តាយក្រោយ នឹងការ គិតអាក្រក់ទៅលើ កូនជាទីស្រលាញ់របស់ខ្លួន៕

កុំមើលមនុស្សតែសំបកក្រៅ ក្នុងពេល តែមួយភ្លែត ហើយត្រូវរងចាំមើល ពីសកម្មភាព របស់គេ អោយចប់ សិនចាំធ្វើការ វាយតំលៃ ដោយទុកឱកាស អោយគេបកស្រាយ នូវទង្វើរ របស់គេផង៕

%d bloggers like this: