ប្រធានពេទ្យសត្វខេត្តតាកែវ អះអាងថា មិនមានការនាំសត្វជ្រូកពីវៀតណាមចូលមកកម្ពុជានោះទេ

តាកែវ៖ លោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ បានធ្វើការអះអាងថាមិនមានការនាំសត្វជ្រូកពីប្រទេសវៀតណាមចូលមកកម្ពុជាតាមច្រកនីមួយៗនៃខេត្តតាកែវនោះទេ ។ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក ថៃ លី ប្រធានការិយាល័យបសុព្យាបាលបានលើកឡើងថាបញ្ហាសត្វជ្រូកនេះអភិបាលខេត្តតាកែវនិងក្រសួងកសិកម្ម បានណែនាំទៅដល់មន្រ្តីជំនាញបសុព្យាបាលសត្វខេត្តតាកែវ សមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការទប់ស្កាត់និងបង្ក្រាបផងដែរចំពោះការនាំចូលសត្វជ្រូកពីប្រទេសវៀតណាម ហើយដើម្បីលើកទឹកចិត្តដល់មន្រ្តីចំពោះការចុះបង្រ្កាបលោកអភិបាលខេត្តបានធ្វើការឧបត្ថម្ភថវិកា១លានរៀលផងដែរចំពោះការបង្រ្កាបបានមួយករណី។


ដោយឡែកចំពោះរូបភាពក៏ដូចជាខ្លឹមសាររបស់សារព័ត៌មានមួយចំនួនដែលបានចុះផ្សាយថាមានសត្វជ្រូកនាំចូលពីប្រទេសវៀតណាមមកប្រទេសកម្ពុជា តាមផ្លូវខេត្តតាកែវ ដោយមានការបើកដៃពីមន្រ្តីពេទ្យសត្វនិងពីប្រធានមន្ទីរកសិកម្មខេត្តត្រូវបានលោក ថៃ លី លើកឡើងថា សត្វជ្រូកដែលចរាចរណ៍នៅទូទាំងខេត្តតាកែវគឺនាំចូលមកពីប្រទេសថៃយកមកចែកចាយលក់នៅក្នុងខេត្តតាកែវមួយភាគនិងមួយចំនួនទៀតយកទៅប្រទេសវៀតណាមព្រោះនៅវៀតណាមមានការខ្វះខាតសត្វជ្រូកសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដូច្នោះហើយទើបនាំយកពីប្រទេសថៃទៅចែកចាយដល់ប្រទេសវៀតណាម។លោកប្រធានពេទ្យសត្វបានបន្ថែមថាបើប្រៀបធៀបជាមួយតម្លៃសាច់ជ្រូកនៅប្រទេសវៀតណាមនិងកម្ពុជាយើងគឺតម្លៃសាច់ជ្រូកនៅប្រទេសវៀតណាមថ្លៃជាងយើង ដូច្នោះហើយបានជាមានការនាំជ្រូកពីប្រទេសថៃ បានសម្រុកនាំជ្រូកទៅវៀតណាមច្រើនដោយឆ្លងកាត់ខេត្តតាកែវ ហើយក្រុមហ៊ុនដែលនាំសត្វជ្រូកចេញនេះគឺក្រុមហ៊ុនចន្ធូមានជ័យដោយឡែកសម្រាប់សត្វជ្រូកដែលមានការនាំចូលពីប្រទេសវៀតណាមមកខេត្តតាកែវនោះគឺជាសត្វជ្រូកដែលវៀតណាមបានយកមកពីប្រទេសថៃហើយសល់ព្រោះខាងវៀតណាមយកសត្វជ្រូកដែលមានគីឡូ៨០ចុះក្រោមតែប៉ុណ្ណោះសល់ប៉ុន្មានយកមកវិញ ដូច្នោះរូបភាពដែលយកសត្វជ្រូក ពីព្រំដែនវៀតណាមជាប់ខេត្តតាកែវនេះ គឺជាសត្វជ្រូកដែលយកពីប្រទេសថៃតែប៉ុណ្ណោះ មិនមែនជ្រូកដែលនាំចូលពីវៀតណាមនោះទេ។

ហើយចំពោះសត្វជ្រូកដែលដឹកពីប្រទេសថៃយកមកលក់នៅប្រទេសវៀតណាមដែលសល់សត្វជ្រូកដឹកមកវិញមានសភាពសត្វជ្រូកឡើងពណ៌ក្រហមឬមានស្នាមជាំដុំៗនោះគឺមកពីការដឹកហាលថ្ងៃផ្លូវឆ្ងាយនិងមានការប៉ះទង្គិចទ្រុងដែករបស់ឡានទើបមានសភាពបែបនេះ។លោកប្រធានពេទ្យក៏បានថ្លែងឲ្យដឹងថាលោកក៏បានណែនាំទៅដល់មន្រ្តីក្រោមឪវាទពិសេសមន្រ្តីដែលនៅស្រុកជាប់ព្រំដែនត្រូវត្រៀមលក្ខណៈក្នុងការត្រួតពិនិត្យជាប់ជាប្រចាំចំពោះការធ្វើចលនាសត្វ ពិសេសនៅតាមព្រំដែនដោយធ្វើយ៉ាងណាត្រូវពិនិត្យឲ្យបានម៉ាត់ចត់ ថាតើសត្វទាំងនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវហើយឬនៅ ហើយមានជម្ងឺដែរឬទេបើគ្មានច្បាប់អនុញ្ញាតឬសត្វមានបញ្ហាត្រូវតែចាប់ឃាត់ទុកយកមកកន្លែងដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ ប្រភព៖ អេអិនអិន / ANN










%d bloggers like this: