ថៃចាប់ឃាត់​ខ្លួន​ពលករ​ជាច្រើន​នាក់ កំពុង​លួច​ធ្វើ​ការ​ខុស​ច្បាប់​ ​គ្មាន​ប័ណ្ណ​អនុញ្ញាត​កាងារ​

ថៃ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កម្លាំង​អជ្ញាធរ​ខេត្ត​សាមុតប្រាកាន​ឃាត់​ខ្លួន​ពលករ​ខុស​ច្បាប់​ចំនួន​ ២៦​នាក់កំពុង​លួច​ធ្វើ​ការ​ខុស​ច្បាប់​ដោយ​គ្មាន​ប័ណ្ណ​អនុញ្ញាត​កាងារ​។ប្រភព​ពី​ខេត្ត​សាមុតប្រាកាន​ ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ពុធ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០២០​ម្សិលមិញ​នេះ​បាន​អោ​យថា​ កម្លាំង​សមត្ថកិច្ច​អន្តោប្រវេសន៍​ខេត្ត​សាមុតប្រាកាន​ បាន​ចុះ​ឃាត់​ខ្លួន​ពលករ​ចំណាក់​ស្រុក​ខុស​ច្បាប់ប្រុសស្រី​​ចំនួន​២៦​នាក់​


ខណៈ​ពេល​ដែល​ពលករ​ខុស​ច្បាប់​ទាំង​នោះ​កំពុង​លួច​ធ្វើ​ការ​ខុស​ច្បាប់​ នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង​ស្ថិតនៅ​​ក្នុង​ស្រុក​ថាប់ផាដែង​ខេត្ត​សាមុតប្រាកាន​ ប្រទេសថៃ​។តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ពលករ​ខុស​ច្បាប់​ទាំងអស់​នោះ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​យក​ទៅ​ធ្វើ​ប្រវត្តិ​រូប​នៅ​អធិការដ្ឋាន​តម្រួត​ស្រុកថាប់ផាដែង​ ដើម្បី​ដំណើរការ​តាមនីតិវិធីច្បាប់​មុន​និង​បញ្ជូន​​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ​។