ពិតជាចង្រៃមែន! ជនខិលខូចមិនស្គាល់មុខបានលួចចាក់សាំងដុតស្នាក់ការសហគមន៍ការពារធម្មជាតិឆេះម៉ត់…

ខេត្តមណ្ឌលគិរី៖ កាលពីយប់ថ្ងៃទី១៥ខែមករាឆ្នាំ២០២០ទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិ អបួនលើនៃដែនជម្រកសត្វព្រៃស្រែពក បានត្រូវជនកំហូចមិនស្គាល់មុខលួចចាក់សាំងដុតបំផ្លាញ បណ្ដាលឲ្យឆាបឆេះខូចខាតទាំងស្រុងតែមិនមានអ្នករងរបួសទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួនលើ ស្ថិតក្នុងឃុំអរបួន ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ បានរួមចំណែកយ៉ាងសកម្មជាមួយនឹងមន្ត្រីឧទ្យានុរក្សដែ នជម្រកសត្វព្រៃស្រែពក ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ។

ទន្ទឹមនេះក្នុងនាមមន្រ្តីអនុវត្តច្បាប់នៃដែនជម្រកសត្វព្រៃស្រែពក,ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សោកស្ដាយនូវទង្វើបំផ្លិចបំផ្លាញដោយការចាក់សាំងដុតកម្ទេចទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួន លើពីសំណាក់ជនខិលខូច៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




ប្រភពអត្ថបទ៖ nkdnews