អាសូរណាស់! នាយរងសាកលវិទ្យាល័យម្នាក់ស្រវឹងបើករថយន្ដបុករថយន្ដធុនធំពីក្រោយ បណ្ដាលឲ្យស្លា.ប់នៅនឹងកន្លែងកើតហេតុ…

បន្ទាយមានជ័យ៖ លោកនាយ​ករង​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​(UME) សាខា​ខេត្តបន្ទាយមានជ័យបានទទួល​មរ.ណភាព​ក្នុង​គ្រោះ.ថ្នាក់​ចរាចរណ៍​ម៉ោង​១០និង​១០​នាទី​ថ្ងៃទី​១៥​ខែមករាឆ្នាំ​២០២០ នៅ​ម្តុំ​ស្ពាន​ទី​៤ក្រៅ​ទីប្រជុំជន​.ស្ថិត​ក្នុងភូមិ​កំព្រីង.សង្កាត់​ភ្នៀ​ត.ក្រុង​សិរីសោភ័ណ។​

​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​អោយដឹង​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២០​ថា​៖ ករណី​គ្រោះ.ថ្នាក់​ចរាចរណ៍​កើតឡើង​រវាងរថយន្តម៉ាកតូ​យូ​តា.កា​ម៉ា​រី​បា​ឡែ​ន ពាក់​ផ្លាកលេខភ្នំពេញ2X-3613 បើកបរ​ក្នុងទិសដៅ​ពី​ទិសខាងកើត​ទៅខាង​លិច​បុក​ប៉ះ​រថយន្ត​ធុន​ធំ មិន​ស្គាល់​ម៉ាកពីក្រោយ​ក្នុងទិសដៅស្រប​ទិស​គ្នា

បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់​ភេទ​ប្រុស​បាន​ស្លា.ប់បន្ទាប់ពី​ខ្ទាត​ចេញពី​រថយន្តហើយ​រថយន្ត​ខូចខាត​ធ្ងន់ធ្ងរ​។ ឯ​រថយន្ត​ធុន​ធំនោះ​មិន​ស្គាល់​ភិនភាគ​បើក​រត់គេច​បាត់ តែ​សមត្ថកិច្ច​នគរបាល​បាន​នឹង​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត​។​

​នគរបាល​បន្តថា​៖ មូលហេតុនៃ​គ្រោះថ្នាក់​នោះ​មកពី​អ្នកបើកបរ​រថយន្ត​តូច​បើកបរ​ល្បឿន​លឿន​ ខ្វះ​ការប្រុងប្រយ័ត្នហើយ​សង្ស័យ​ស្ថិតក្រោម​ឥ​ទ្ធ​ពល​ស្រ.វឹង​ក្រោយកើតហេតុស.ពត្រូវបានសមត្ថកិច្ចធ្វើកោសលវិច្ច័យរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

​ប្រភពបានឲ្យដឹងថា៖ ជនរងគ្រោះ​នោះ​គឺ​ស្វាមី​របស់​អ្នកស្រី លោក​សាស្ត្រាចារ្យសំ សុខា អាយុ​៥០​ឆ្នាំបង្រៀន​នៅ​វិទ្យាល័យ​ជប់​វា​រី​ស្រុក​ព្រះនេត្រព្រះ និង​ធ្វើការ​ក្រៅ​ម៉ោង​រដ្ឋ​ជា​នាយករង​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​(UME)សាខា​ខេត្តបន្ទាយមានជ័យ​។​ លោកគ្រូ​បាន​បង្រៀន​នៅ​វិទ្យាល័យ​ជប់​វា​រី ហើយ​ចូលរួម​កម្មវិធី​មិត្តភក្តិ លុះ​ពេលយប់​ក៏​ត្រឡប់មក​គេហដ្ឋាន​វិញហើយ​ជួប​គ្រោះថ្នាក់​ដូច្នេះ​។​