ជួយស៊ែរបន្តផង! រកឃេីញពងសត្វកន្ទាយ​៤៤៤ពង​ នៅដងទន្លេមេគង្គខេត្តក្រចេះថ្មីៗនេះ អង្គការអភិរក្សចាត់ថាស្ទេីរតែផុតពូជ…

ក្រចេះ៖ សំបុកសត្វកន្ធាយក្បាលកង្កែបឬហៅថាល្មិចចំនួន១៣សំបុក​ស្មើនឹង​៤៤៤ពង ត្រូវរកឃេីញដោយក្រុមអ្នកអភិរក្សមកពីសហគមន៍​នេសាទរដ្ឋបាលជលផល និងអង្គការ WCS ខណៈ​ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ IUCN ថាជាប្រភេទកំពុងទទួលរងការគំរាម​ កំហែងជាសកល​ ស្ទេីរតែផុតពូជ​ ។

យោងតាមទំព័រ​ហ្វេសប៊ុក​អង្គការWCS​cambodiaសរសេរថា​ ក្រុមអ្នកអភិរក្សមកពីសហគមន៍នេសាទ រដ្ឋបាលជល​ផលនិងអង្គការWCS បានរកឃើញសំបុកសត្វកន្ធាយក្បាលកង្កែបឬល្មិចចំនួន១៣សំបុកសរុបស្មើ៤៤៤ពង នៅលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តក្រចេះ ចាប់តាំងពីដើម​រដូវពងកូន ក្នុងចន្លោះពីខែវិច្ឆិកាឆ្នាំ២០១៩ដល់ខែមករាឆ្នាំ២០២០៕