ទើបចេញពីគុកមិនទាន់បានប៉ុន្មានផង លួចដុតផ្ទះប្រជាពលរដ្ឋអស់៣​គ្រួសារ នៅស្រុក​ស្ទឹងត្រង់

កំពង់ចាម៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង​២០៖៤០នាទីស្ថិត​នៅ​ចំណុចភូមិ​បឹងដែង​ ឃុំ​ព្រែក​កក់​ ស្រុក​ ស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីអគ្គីភ័យមួយកើតឡើងបណ្ដាលឲ្យឆេះផ្ទះចំនួន​៣​ខ្ន​ង​អស់ទាំងស្រុង​។


ម្ចាស់ផ្ទះដែលការខូចខាតទាំង៣នោះរួមមាន៖ ទី១.ឈ្មោះ​(ឡង់ឌី​)ភេទ​ប្រុស​,ធ្វើពីឈើប្រក់ស័ង្កសី​មានទំហំ​៥ម៉ែត្រគុណនឹង៧ម៉ែត្រ​ឆេះខូចខាតទាំងស្រុង​។ទី២-​ផ្ទះឈ្មោះ​(សុខផៃ)ភេទ​ស្រី​,អាយុ​៦៦​ឆ្នាំ ធ្វើពីឈើ​ប្រក់សង្ក័សី​ទំហំ៥ម៉ែត្រ​គុណនឹង៧ម៉ែត្រ​ ឆេះខូចខាតទាំងស្រុងសម្ភារៈខូចខាតទូរបេង​មួយសម្លៀកបំពាក់ក្នុងទូរមួយចំនួន​និងទី៣-​ឈ្មោះ​(សុខលីន​)ភេទ​ស្រី​,អាយុ​៥០​ឆ្នាំ​ទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីឆេះខូចខាតទាំងស្រុង​។ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន​៣​គ្រឿងអស់ទឹកចំនួន​៥​ឡាន រីឯមូលហេតុគឺបណ្តាលមកពីជនសង្ស័យឈ្មោះ​(ស៊ីន ដេត)ភេទ​ប្រុស​,អាយុ៣១ឆ្នាំ​ រស់នៅភូមិ​ឃុំ​កើតហេតុជាមុខសញ្ញាទើបដោះលែងចេញពីពន្ធនាគារជាអ្នកលួចដុត​៕


%d bloggers like this: