អ្នកវិនិយោគិននិងជាអ្នកបើកយន្តហោះ ជនជាជាតិបារាំង មានបំណងចង់មកវិនិយោគទុនលើវិស័យអាកាសចរនៅខេត្តបាត់ដំបង!

ព្រឹកថ្ងៃអង្គារ,៥រោច,ខែបុស្ស,ឆ្នាំកុរឯកស័ក-ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៤ខែមករាឆ្នាំ២០២០ឯកឧត្តមងួន-រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានទទួលជួបសម្តែងការគួរសមជាមួយលោកEmmanuel-DIASអ្នកគ្រប់គ្រងទូទៅរបស់គម្រោងAiraviata(AAT)Cambodia-Regional Airlines-Companyនៅសាលាខេត្តបាត់ដំបង។

គោលបំណបងនៃជំនួបពិភាក្សានេះគឺលោកEmmanuel-DIASអ្នកគ្រប់គ្រងទូទៅរបស់គម្រោងAiraviata(AAT)បានធ្វើបទបង្ហាញអំពីគម្រោងជូនឯកឧត្តមអភិបាលខេត្តហើយលោកមានបំណងមកវិនិយាគលើវិស័យអាកាសចរដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុកនិងយន្តហោះប្រភេទខ្នាតតូច។លោកបន្តថានេះក៏ជាការជួយជំរុញឲ្យវិស័យទេសចរណ៍ក៏ដូចអ្នកទេសចរណ៍មកកាន់តែច្រើនក្នុងខេត្តបាត់ដំបង។

ឯកឧត្តមងួន-រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានស្វាគមន៍និងគាំទ្រចំពោះគម្រោងចង់វិនិយោគលើវិស័យនេះក៏ដូចជាធ្វើឲ្យព្រលានយន្តហោះខេត្តបាត់ដំបងមានដំណើរការឡើងវិញ។

ឯកឧត្តមបានបន្តទៀតថាបើគម្រោងនេះទទួលបានជោគជ័យគឺងាយស្រួលដល់អ្នកធ្វើដំណើរជាពិសេសគឺភ្ញៀវទេសចរណ៍ដែលធ្វើដំណើរបានលឿនទៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនទៀត។