(មានវីដេអូ) ក្ដៅៗ ! ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបកស្រាយបំភ្លឺ រូបភាពព៌ណស តូចនោះហើយ

រាជធានីភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សូមធ្វេីការបញ្ជាក់ជូនសាធារណៈជនអោយបានជ្រាបថារូបភាពព៌ណសតូចនោះមិនមែនជាគ្រឿ.ង.ញៀ.ននោះទេវាគឺជាដែកកេះរបស់ជនសង្ស័យដែលមានព៌ណស។


ដោយមាន(Facebook Account)និង(Facebook Page)មួយចំនួនបានយកព័ត៌មានចាស់ក្នុងពេលដែលសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារចុះរឹតបន្តឹងច្បា.ប់ច.រាច.រណ៍តាំងពីថ្ងៃទី១២ខែមិនា ឆ្នាំ២០១៨ ក្នុងពេលនោះជនស.ង្ស័យ២នាក់បានជិះម៉ូតូជិតមកដល់គោលដៅត្រួតពិនិត្យ ក៏បានជិះគេចខ្លួនដោយមានការស.ង្ស័យនៅពេលនោះកម្លាំងអន្តរាគមន៍នៃអធិការខណ្ឌបានដេ.ញចា.ប់បានរួចធ្វេីការឆែកឆេរនិងនាំយកទៅពិនិត្យទឹកនោមដេីម្បីស្វែងរកសារធា.តុញៀ.នជាលទ្ធផលគឺពិតជាមានសារធា.តុញៀ.នមែន។

AccountនិងPageមួយចំនួនបានយកព័ត៌នេះមកចុះផ្សាយខុសពីការពិតនិងមានលក្ខណៈបំផុសបំផុលញុះញង់អោយមានការស្អប់មកលេីកងកម្លាំងនគរបាល ស្របពេលដែលមួយពេលរយៈចុងក្រោយនេះសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ដូចជាតាមបណ្តាខណ្ឌ/ប៉ុស្តិ៍ តែងតែទទួលបានការគាំទ្រនិងសរសេីរពីសំណាក់ប្រជាពលរដ្ឋ៕


មានវីដេអូខាងក្រោម៖