(មានវីដេអូ) កសិករខ្មែរដាំស្លឹកខ្ទឹម កំពុងវ័ណ្ឌ.កជំពាក់ធនាគារ និងទំនិញចិន ព្រោះធ្លាក់ថ្លៃខ្លាំងពេក គ្មានទីផ្សារ

ខេត្តកណ្តាល៖ ខ្ទឹមស្លឹកបានកំពុងតែចុះថោកដែលជាហេតុធ្វើឲ្យប្រជាកសិករប្រកបរបរដាំដុះត្អូញត្អែក្នុងការជំពាក់បំណុលធនាគាដែលខ្ចីយកដើមមកដាំនេះបើតាមកសិករដែលប្រកបរបស់ដាំខ្ទឹមស្លឹក។លោក(ជឿន)កសិកររស់នៅក្នុងឃុំព្រែក,ស្រុកស្អាង,ខេត្តកណ្តាលដំណាងកសិកក្នុងភូមិ,ដែលប្រកបរកដាំខ្ទឹមស្លឹកបានត្អូញត្អែថា ខ្ទឹមស្លឹកពេលកំពុងតែចុះថោកស្ទើគ្មានទីផ្សារដែលជាហេតុធ្វើឲ្យអ្នកមួយចំនួនជំពាក់លុយធនាគារដែលយកដើមមកទិញពូជដាំ។
កសិកររូបបានបញ្ជាក់ថាឲ្យដឹងយ៉ាងដូច្នេះថា៖«ខ្ទឹមស្លឹកអាលូវចុះថោកដោយតម្លៃ១០០០រៀលក្នុងមួយគីឡូក្រាមទីផ្សារមិនឡើងរួចសោះ។ ខ្ញុំបានចំណាយដើមទន់ចុះណាស់ក្នុងការដាំខ្ទឹម។ លោកបានឲ្យដឹងថាពូជខ្ទឹមដែលលោកយកមកដាំនេះទិញពីគេក្នុងតម្លៃជិត២ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយទំម្រាំដាំរហូតដល់ពេលដកសម្រាប់លក់ឲ្យឈ្នួញបានចំណាយដើមច្រើនដូចជាជីមានតម្លៃថ្លៃមិនចុះសាំងក៏ថ្លៃមិនចុះ។ ករណីនេះធ្វើឲ្យពួកគាត់ជាកសិករជំពាក់លុយធនាគារ។


លោកបញ្ជាក់ថា៖«ទីផ្សារខ្ទឹមស្លឹកអត់មាន ប្រជាពលរដ្ឋខំធ្វើបានមកចុះថោកស្ទើគ្រប់ប្រភេទ។ ខ្ញុំទិញជីពីគេប្រេងពីគេថ្លៃគ្រប់មុខ តែដល់ពេលខ្ទឹមទទួលបានផលចុះថោករហូត។ ពេលមុនក្នុងមួយគីឡូជាង៣០០០រៀលតែចុះរហូតមកដល់១០០០រៀល»។ជាមួយគ្នានោះដែរកសិកររូបនេះក៏បានលើកឡើងថាខ្ទឹមស្លឹកចុះថោកដល់១០០០រៀល តែពេលខ្លះឈ្នួញក៏មកយកខ្ទឹមមួយចំនួនដែរគឺពេលខ្ទឹមល្អពេលក៏គេមិនយកមិនល្អក៏គេមិនយករហូតសម្រេចចិត្តទុកពូជក៏មាន។លោកគូសបញ្ជាក់ថា៖«ខ្ញុំពិបាកនិយាយណាស់ពេលខ្លះរបស់ល្អគេនៅរើសទៀត។គេរើសទាំងខ្ទឹមខ្ចីក៏គេមិនយកមិនសូវមានមើមក៏គេមិនយក។ តែខ្ញុំទិញថ្នាំមកបាញ់ថ្លៃបាញ់ស្ទើរាល់ថ្ងៃដោយក្នុងមួយធុងអស់ប្រាក់ប្រមាណ៥ម៉ឺនរៀលឬលើសពីនេះ»។កសិកររូបនេះក៏បានលើកឡើងថាប្រសិនបើខ្ទឹមស្លឹកនេះស្ថិតក្នុងតម្លៃ៣០០០រៀលឬលើសពីនេះប្រជាកសិកមិនខាតនោះទេចំណេញបានបន្តិចបន្តួចឬក៏រួចដើម។ ផ្ទុយទៅវិញបើខ្ទឹមថោកមកត្រឹម១០០០រៀលបែបនេះប្រជាកសិករមិនរួចខ្លួនដើមទិញពូជនោះទេ។ជាងនេះនៅជំពាក់ថ្លៃឈ្នួលដកស្មៅព្រោះថាមួយថ្ងៃតម្លៃ២៥០០០រៀលចំណែកអ្នកជញ្ជូនចំបើងរាយ៤០០០០រៀល។

លោកបានឲ្យដឹងទៀតថាទំនិញដែលប្រជាកសិករទិញមកប្រើប្រាស់ថ្លៃរហូតមិនចុះនោះទេដូចជាជី ថ្នាំបាញ់សម្លា.ប់សត្វល្អិតពូជជាដើម។ ផ្ទុយទៅនៅពេលប្រជាកសិករទទួលបានផលចុះថោករហូតមិននឹងថ្លៃនោះទេដែលជាហេតុមិនទប់ទល់នឹងតម្លៃទំនិញដែលទិញនោះធ្វើកសិកខាតទាំងស្រុង។ក្នុងដៃកំពុងកាន់ខ្ទឹមនៅក្នុងចំការលោកជឿនតំណាងឲ្យប្រជាកសិករដែលដាំខ្ទឹមនៅក្នុងស្រុកបានអំពាវនាវដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនិងមន្ទីកសិកម្មជួយពង្រឹងទីផ្សារបន្លែរជូនប្រជាពលរដ្ឋផង។ ព្រោះថាបន្លែគ្មានទីផ្សារឬដំណាំចុះថោកបែបនេះនឹងធ្វើឲ្យប្រជាកសិករជំពាក់លុយធនាគារនិងជំពាក់ទំនិញចិន។លោកបានលើកឡើងទៀតថានៅក្នុងស្រុងស្អាងនិងស្រុកកោះធំគឹជាតំបន់មួយសម្បូដោយបន្លែប៉ុន្តែបើបន្លែគ្មានទីផ្សារ ពោលគឺថោកបែបនេះប្រជាពលរដ្ឋនិងជួបការលំបាកដោយក្នុងដោះបំណុលធនាគារ។ចំណែកកសិករដែលដាំខ្ទឹមស្លឹកម្នាក់ទៀតបានឲ្យដឹងថាលោកបានដាំខ្ទឹមមិនដែលត្រូវថ្លៃនោះទេគឺចំពេលថោករហូតដែរធ្វើលោកខាត់និងជំជាក់គេ។លោកក៏ស្នើដល់រាជរដ្ឋាភិបាលគួរមានវិធានការលើតម្លៃបន្លែរ ពិសេសនោះខ្ទឹមស្លឹកនេះធ្វើយ៉ាងមានតម្លៃសមរម្យដើម្បីឲ្យប្រជាកសិករជាអ្នកដាំមានកំលាំងចិត្តដាំជាងទទួលបានប្រាក់សម្រាប់ដោះស្រាយនិងសងធនធាឬទំនិញផង។
លោកក៏ស្នើដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មគួរនិងការនាំយកបន្លែរ,ខ្ទឹមស្លឹកពីបណ្តាប្រទេសជិតខាងមកចេញលើទីផ្សារកម្ពុជា។ ព្រោះថាការនាំចូលបន្លែរនេះក៏ជាហេតុធ្វើបន្លៃររបស់កសិករចុះថោកផងដែរ។គួរបញ្ជាក់ថាការលើកឡើងរបស់កសិកនៅស្រុកស្អាងចំពោះការចុះថោកខ្ទឹមស្លឹកនេះដូចគ្នានឹងប្រជាកសិកនៅខេត្តកំពង់ឆ្នាំកាលពេលកន្លងមកផងដែរ។សួមជម្រាបថាបើតាមប្រជាកសិករនៅក្នុងស្រុកស្អាងបានអះអាងទីផ្សារបន្លែងស្ទើគ្រប់មុខ ហើយគ្មានទីផ្សារពោលគឺចុះថោកស្ទើងទាំងអស់៕ ប្រភព៖ Khmer TV Channel






សូមទស្សនាវីដេអូខាងក្រោម៖