ចិនទៀតហើយ ! ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងរំដោះនារីរ.ង.គ្រោះម្នាក់ ករណីចា.ប់ជំ.រិត

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះបានបំបែកសំណុំរឿងបង្ខាំងមនុ.ស្សជំ.រិតទារប្រាក់ដែលប្រ.ព្រឹត្តដោយជនជាតិចិននិងជនជាតិចិននៅចំណុចផ្ទះជួលក្រោយវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ចាជីវះ(អណ្តូងអ៊ុនតាក់)ស្ថិតក្នុងក្រុម១៥,ភូមិ២,សង្កាត់៣,ក្រុងព្រះសីហនុ។ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍(សៅ សុខា)អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោក(គួច ចំរើន)អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក(លឹម ប៊ុនហេង)ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។


លោកឧត្តមសេនីយ៍ត្រី(ហេង ប៊ុនទី)បានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងអាវុធហត្ថបានរំដោះជ.នរ.ងគ្រោះម្នា.ក់ជាស្រីឈ្មោះ(CHEN GUIQONG)កាន់លិខិតឆ្លងដែនលេខL11054567និងឃាត់ខ្លួនបានជនសង្ស័យ៥នាក់ជាជនជាតិចិនដូចគ្នា។ក្រៅពីនេះសមត្ថកិច្ចក៏ដកហូតបានលុយយន្ត១៥០យន្ដ,លុយខ្មែរ៦៩,០០០រៀល,លិខិតឆ្លងដែន៤ក្បាល,រថយន្តស្តារិចពាក់ស្លាក់លេខព្រះសីហនុ2C-8756 មួយគ្រឿង,ទូរស័ព្ទ២គ្រឿង,អត្តសញ្ញាណបណ្ណចិន៧សន្លឹក,កាបូបស្ពាយចំហៀង១,ស្រោមបិទមុខ៨,មាសបិទមុខ១,ម៉ាស៉ីនវេលុយ១គ្រឿង។ បច្ចុប្បន្នជនសង្ស័.យនិងជ.នរ.ងគ្រោះកំពុងសាកសួរដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕