កូនប្រុសរបស់មេដឹកនាំបក្សប្រឆាំងរបស់អ៊ីរ៉ង់ត្រូវបានចាប់ខ្លួន ក្រោយពីបានដឹកនាំបាតុកម្មទាមទារឲ្យមេដឹកនាំកំពូលអ៊ីរ៉ង់ចុះចេញពីតំណែង ក្នុងករណីពាក់ព័ន្ធនឹងការបា.ញ់ទម្លា.ក់យន្ដហោះអ៊ុយក្រែន…

តេហេរ៉ង់៖ នៅថ្ងៃចន្ទកូនប្រុសរបស់មេដឹកនាំចល.នាប្រ.ឆាំងបៃតងរបស់អ៊ីរ៉ង់ត្រូវបានចា.ប់ខ្លួន ក្រោយពីរៀបចំធ្វើបាតុ.កម្មទាមទារឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាទល់ឡោះអាលី ខាមីនីចុះចេញពីតំណែងនិងស្នើឱ្យអ្នកដែលបញ្ជាឱ្យបា.ញ់ទម្លា.ក់យន្តហោះអ៊ុយក្រែន កាលពីពេលថ្មីៗនេះដោយបានសម្លា.ប់អាកាសយានិកនិងអ្នកដំណើរទាំង១៧៦នាក់ស្លា.ប់ទាំងអស់ចេញមកទទួលខុសត្រូវនេះបើយោងតាមសារព័ត៌មានអ៊ីរ៉ង់Saham News។

កូនប្រុសរបស់មេដឹកនាំចល.នាប្រ.ឆាំងបៃតងលោកហូសេន ការូប៊ីត្រូវបានចាប់ខ្លួន២ថ្ងៃខណៈឪពុករបស់លោកកំពុងស្ថិតក្រោមការឃុំ.ឃាំ.ងក្នុងផ្ទះចាប់តាំងពីឆ្នាំ ២០១១។ ការចាប់ខ្លួននេះធ្វើឡើងក្រោយពីលោកហូសេន ការូប៊ីបានដឹកនាំបាតុ.កម្មអំពាវនាវឲ្យមេដឹកនាំកំពូលអ៊ីរ៉ង់លោកអាយ៉ាទល់ឡោះ.អាលី.ខាមីនីចុះចេញពីតំណែងពាក់.ព័ន្ធនឹងការបា.ញ់ទម្លាក់យន្ដហោះអ៊ុយក្រែន។

គួរជម្រាបផងដែរថាក្រុមបាតុ.កររាប់ពាន់នាក់បាននាំគ្នាចុះផ្លូវធ្វើបាតុ.កម្មតវ៉ាកាលថ្ងៃសៅរ៍ចុងសប្ដាហ៍មុនក្រោយរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ ទទួលស្គាល់ថាខ្លួនគឺជាអ្នកបា.ញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន ដែលបានផ្ដា.ច់ជី.វិតមនុស្សជិះនៅលើទីនោះទាំងអស់១៧៦នាក់ដោយអចេតនា។

ក្រុមបាតុ.ករបានប្រមូលផ្ដុំគ្នានៅខាងក្រៅច្រកទ្វារសាកលវិទ្យាល័យAmir Kabir Universityស្ថិតនៅក្បែរអតីតស្ថានទូតអាមេរិក ប្រចាំទីក្រុងតេហេរ៉ង់ ដើម្បីថ្កោ.លទោ.សរដ្ឋាភិបាលនិងអាជ្ញាធរអ៊ីរ៉ង់ដែលធ្លាប់កុហុកថាយន្ដហោះដឹកអ្នកដំណើរខាងលើធ្លាក់ដោយសារបញ្ហាបច្ចេកទេស។

នៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមក្រុមបាតុករមួយចំនួន ក៏បានស្រែកទាមទារឱ្យមេដឹកនាំកំពូលអ៊ីង់លោកអាយ៉ាទល់ឡោះ.អាលី.ខាមីនី ចុះចេញពីតំណែងផងដែរហើយយកអ្នកទទួលខុសត្រូវលើការបា.ញ់ទម្លាក់យន្ដហោះនេះមកកា.ត់ទោ.សតាមផ្លូវច្បាប់។

បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់អាជ្ញាធរប៉ូលិសបានបំ.បែកហ្វូងបាតុករ ដែលព្យាមយាមចូលទៅក្នុងសាកលវិទ្យាល័យនិងបិទផ្លូវសំខាន់ៗ។ ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកត្រូវចា.ប់ខ្លួនឬអ្នកស្លា.ប់និងអ្នករង.របួសនៅឡើយទេ។