វង់ជល់មាន់លួចលាក់មួយកន្លែង ផ្អើលរត់ជា.ន់.គ្នាខណៈសមត្ថកិច្ចចុះបង្រ្កាប

ខេត្តរតនគិរី៖ ល្បែងជល់មាន់មួយកន្លែងស្ថិតនៅក្នុងភូមិ១.ឃុំឡាមិញ,ជាប់ព្រំប្រទល់ភូមិកក់,ឃុំកក់,ស្រុកបរកែវ នៅវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២៩២០ ក្រុមអ្នកសារព័ត៌មានបានធ្វើសេចក្តីរាយការណ៍ដល់លោក ជួប វណ្ណរក្ស អធិការស្រុកបរកែវពីករណីមានបើកល្បែងជល់មាន់មួយកន្លែងស្ថិតក្នុងភូមិ១,ឃុំឡាមិញជាប់ព្រំប្រទល់និងភូមិកក់,ឃុំកក់,ស្រុកបរកែវ,ខេត្តរតនគិរី។ ក្រោយធ្វើសេចក្តីរាយការណ៍ក្រុមអ្នកញ៉ៀនល្បែងជល់មាន់ផ្អើលរត់ចែកជើងគ្នាហុយដីសំពោងធ្វើឲ្យយើងផ្តិតបានយករូបភាពទាំងនេះ។ប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ក្រុមអ្នកញ៉ៀនល្បែងជល់មាន់នេះត្រូវបានគេដឹងថា ជារបស់លោក ជីវ ក្រុម ហ៑ុន ជាមួយលោក ហេង(ទ្រីប)ជាអ្នកមានលុយធំអាចហៅថាសេដ្ឋីក្នុងស្រុកបរកែវផងដែរ ហើយក៏ជាម្ចាស់សង្វៀនខាងលើនេះតែម្តង។


តែអ្វីដែរជាចម្ងល់និងសោកស្តាយគឺថា គ្រាន់តែអ្នកសារព័ត៌មានរាយការណ៍ភ្លាមផ្អើលភ្លែតតែម្តងដោយម្ចាស់សង្វៀននិងនាក់ញៀនល្បែងទាំងនោះមិនត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះទេ។ទាក់ទងនិងរឿងល្បែងជល់មាន់ខាងលើនេះលោក(ជួប វណ្ណរក្ស)អធិការស្រុកបកែវបានប្រាប់ឲ្យដឹងថា គ្រាន់តែលោកបានទទួលព័ត៌មានពីអ្នកព័ត៌មានភ្លាមលោកក៏បានសហការនិងដឹកនាំកម្លាំងចុះទៅបង្រ្កាបភ្លាមតែម្តង។លោកជួប វណ្ណរក្ស បានឲ្យដឹងទៀតថា ការចុះបង្រ្កាបនាក់លេងល្បែងជល់មាន់ទាំងនេះមិនត្រូវបានចាប់ឃាត់ខ្លួនបាននោះទេ ព្រោះខណៈលោកដឹកនាំកម្លាំងចុះទៅជិតដល់កន្លែងជល់មាន់នោះទៅហើយត្រឹមផ្លូវបត់ចូលក៏ត្រូវបាននាក់លេងល្បែងទាំងនោះរត់បាត់អស់ហើយលោកក៏ទៅមើលដល់កន្លែងក្រោមដើមចន្ទីក៏គ្មានវត្ថុតាងអ្វីដែលនៅសល់ដែរ។

លោកបានបញ្ជាក់ទៀតថា នាក់លេងល្បែងជល់មាន់ខាងលើនេះប្រហែលជាពួកគេមាននាក់ចាំមើលផ្លូវឲ្យ២.៣ កន្លែងឯណោះមើលទៅបានជាដឹងថាលោកចុះទៅបង្រ្កាប តែទោះជាយ៉ាងណាលោកនិងព្យាយាមបង្រ្កាបឲ្យបានដើម្បីភូមិ/ឃុំមានសុវត្ថិភាព។



%d bloggers like this: