ថែរក្សាសុខភាពផង ! ខេត្តចំនួន៥នៅកម្ពុជា នឹងចុះត្រជាក់ដល់ ១៧ អង្សាសេ ចាប់ពីថ្ងៃទី……

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម ដែលបានចេញផ្សាយនៅថ្ងៃទី១៤​ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយដោយបានឲ្យដឹងថា៖ តាមរយៈការតាមដានអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា៖ ជ្រលងសម្ពេធខ្ពស់នឹងរំកិលចុះមកក្រោមជាមួយនឹងខ្យល់មូសុងឦសាន មានឥទ្ធិពលបង្គួរលើកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖


១៖ ចាប់ពីថ្ងៃទី១៥-១៧ ខែមករា៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានមានខេត្តឧត្តរមានជ័យ,ព្រះវិហារ,រតនគិរី,មណ្ឌលគីរី,និងប៉ៃលិន មានធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹកដោយ៖
* សីតុណ្ហភាពអប្បបរមា មានពី១៧-២០អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី២៩-៣២អង្សាសេ

២៖ តំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី២០-២២អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ

៣៖ តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមាមានពី២៣-២៥អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ




%d bloggers like this: