ប្រទេសថៃ បានប្រកាសអោយ ប៉ូលីសក្រុងបាងកក ឈប់បិទផ្លូវសម្រាប់ក្បួនរថយន្តព្រះអង្គ និងរាជវង្សានុវង្ស បន្ទាប់ពី​ប្រជាជន​ធ្វើការរិះគន់…

បើ​តាម​អ្នកនាំពាក្យ​ព្រះមហាក្សត្រ​ថៃ​Maha​-Vajiralongkorn​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​ប៉ូលិស​នៅក្នុង​ទីក្រុង​បាងកក​បញ្ឈប់​ការ​បិទផ្លូវ​សម្រាប់​ក្បួន​រថយន្ត​របស់​ព្រះអង្គ​ដោយ​ព្រះអង្គ​មានការ​ព្រួយព្រះទ័យ​ថា​ព្រះរាជ​ដំណើរ​របស់​ទ្រង់​ឬព្រះរាជវង្សានុវង្ស​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ការ​ធ្វើដំណើរ​របស់​ប្រជាជន​ថៃ​។

ព្រះរាជ​បញ្ជា​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រជាជន​ថៃ​រិះគន់​តាម​បណ្តាញ​អ៊ី​នធើ​ណិ​តទាក់ទង​នឹង​ក្បួន​រថយន្ត​ព្រះមហាក្សត្រ​និង​បញ្ហា​រំខាន​ដល់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​។

អ្នកនាំពាក្យ​លោកស្រី​Narumon​-Pinyosinwat​ដដែល​បញ្ជាក់​នៅក្នុង​វីដេអូ​តាម​បណ្ដាញ​ទំព័រ​Facebook​របស់​លោកស្រី​ថា​ផ្ទុយទៅវិញ​ប៉ូលិស​ថៃ​នឹង​បិទផ្លូវ​តែ​ផ្នែក​តូច​មួយ​តែប៉ុណ្ណោះ​សម្រាប់​ក្បួន​ព្រះមហាក្សត្រ​។លោកស្រី​ក៏បាន​បង្ហោះ​វីដេអូ​ដែល​បង្ហាញ​ពី​ច្បាប់​ថ្មី​ដែល​រួមបញ្ចូល​ទាំង​ការអនុញ្ញាត​ឱ្យ​ប្រជាជន​បន្ត​ប្រើប្រាស់​ស្ពាន​នៅ​លើ​ផ្លូវ​របស់​ក្បួន​រថយន្ត​ផង​ដែរ​។

សំឡេង​នៅក្នុង​វីដេអូ​នេះ​បាន​លើកឡើង​ថា​“ព្រះមហាក្សត្រ​ព្រះអង្គ​មានការ​ព្រួយព្រះទ័យ​ថា​ព្រះរាជ​ដំណើរ​របស់​ទ្រង់​ឬព្រះរាជវង្សានុវង្ស​អាច​ប៉ះពាល់​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាជន​ថៃ​”។

មានការ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ​នៅ​លើ​បណ្តាញ​សង្គម​Twitter​ជា​ភាសា​ថៃ​។ប្រទេស​ថៃ​មានច្បាប់​តឹងរ៉ឹង​ប្រឆាំង​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​ព្រះ​មហាក្សត្រិយានី​អ្នកស្នង​មរតក​ឬរាជានុ​សិទ្ធិ​។អ្នក​ដែល​ល្មើស​នឹង​ច្បាប់​នេះ​ត្រូវ​ប្រឈម​នឹង​ការ​ជាប់ពន្ធ​នា​គារ​រយៈពេល​រហូតដល់​ទៅ១៥ឆ្នាំ​៕




ប្រភពអត្ថបទ៖The-Intercon-Rooster