ចុះវៀតណាមមានបង្ក្រាបទេ? សមត្ថកិច្ចឃាត់ខ្លួនរាស្ត្រខ្មែរចំនួន៩នាក់ ដោយសារការនេសាទខុសច្បាប់នៅខេត្តកំពង់ឆ្នាំង…(មានវីដេអូ)

កំពង់ឆ្នាំង៖ បទល្មើសនេសាទស្ទើរពាសពេញខេត្តកំពង់ឆ្នាំងអ្នកណាៗក៏ដឹងដែរ ដែលភាគច្រើនប្រព្រឹត្តដោយជនជាតិវៀតណាមជាពិសេសនៅស្រុកចំនួន៣គឺ ស្រុកបរិបូរណ៍.ស្រុកកំពង់លែងនិងស្រុកជលគិរី។

ថ្មីៗនេះសមត្ថកិច្ចបានឃាត់ខ្លួនរាស្ត្រខ្មែរ៩នាក់ ដោយសារការនេសាទខុសច្បាប់នៅខេត្តកំពង់ឆ្នាំងនាំអោយមានការរិះគន់យ៉ាងខ្លាំងក្លា។ នគរបាលខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើសនេសាទចំនួន២នាក់និង៧នាក់ទៀត ត្រូវបានឃាត់ខ្លួនពីបទរារាំងមិនប្រគល់វត្ថុតាងកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២០ ថ្មីៗនេះនៅចំណុចភូមិត្អួរលំ.ឃុំកំពង់ហៅ.ស្រុកកំពង់លែង.ខេត្តកំពង់ឆ្នាំង។

នេះបើតាមសម្ដីរបស់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចម្នាក់ដែលបានចុះទៅបង្ក្រាបករណីនេះ។ ប្រភពព័ត៌មានបញ្ជាក់នៅថ្ងៃទី១៤ខែមករានេះថា ចំពោះមនុស្ស២នាក់សមត្ថកិច្ចបានបញ្ជូនទៅខាងជំនាញរដ្ឋបាលជលផល។ ចំណែកមនុស្ស៧នាក់ទៀតត្រៀមបញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង។

ជុំវិញបញ្ហានេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ថ្លែងថាលោកមិនដែលឃើញការបង្រ្កាបទ្រង់ទ្រាយធំ ទៅលើអ្នកភូមិដាក់សម្រាស់ក្នុងទឹកដីខេត្តកំពង់ឆ្នាំងបែបនេះទេ។ ប៉ុន្តែលោកសុំមិនមានយោបល់ទេ ដោយលោកបានត្រឹមតែទទួលមនុស្ស២នាក់ដែលជាអ្នកប្រព្រឹត្តដែលខាងនគរបាលបញ្ជូនមកជំនាញ ដើម្បីបន្តនីតិវិធី ។

មហាជនសង្ឃឹមថាខាងតុលាការនិងជំនាញនឹងមានការយោគយល់ចំពោះប្រជាពលរដ្ឋខ្មែរទាំងនេះ ដែលប្រកបរបរដើម្បីចិញ្ចឹមត្រឹមម៉ារស់ៗប៉ុណ្ណោះ៕








វីដេអូ

ប្រភព៖cpc-news

%d bloggers like this: