ផ្សារទំនើប​ Aeon​ Mall​ បានផ្លាស់​ប្តូ​រប្រធាន​ថ្មី ​ក្រោយ​ពេល​ខាត​បង់​ប្រាក់ ​​នៅ​ក្នុងឆ្នាំ​២០១៩ អស់ចំនួន…

ក្រុ​ម​ហ៊ុនAeon​ Co.​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​ដែល​កំពុង​បើករក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានិ​​ង​តំបន់​អាស៊ាន​បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​របស់​ខ្លួន​បន្ទាប់​ពី​របាយ​ការណ៍​បាន​បង្ហាញ​ថាក្រុមហ៊ុន​ផ្សារ​ទំនើប​ដ៏​ធំ​នៅ​តំបន់អាស៊ានមួយនេះបាន​ខាត​បង់​ប្រាក់​អស់​៥៨​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​។

​យោង​តាម​របាយ​ការណ៍​ហិរញ្ញវត្ថុ​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រុម​ហ៊ុនAeon​ហើយ​ត្រូវ​បាន​គេហទំព័រ​អចលន​ទ្រព្យ​អាស៊ី​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១មករា​ឆ្នាំ២០២០បាន​បញ្ជាក់​ថាក្រុម​ប្រឹក្សា​ភិបាល​នៃ​ផ្សារ​ទំនើប​Aeon​-Malls​បាន​សម្រេច​តែង​តាំង​លោកAkio​-Yoshida​ពី​អនុប្រធាន​ទៅ​ជា​ប្រធាន​ផ្សារទំនើប​នេះ​វិញ​។

​គួរ​ជំរាប​ជូនថា​ក្រុមហ៊ុន​ផ្សារ​ទំនើបAeon​-Malls​របស់​ជប៉ុនកំពុង​បើក​រកស៊ី​នៅ​កម្ពុជា​ចំនួន​ពីរ​កន្លែង​រួច​មក​ហើយនៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ហើយ​នៅ​ឆ្នាំ ​២០​២៣​ខាង​មុខ​ក្រុម​ហ៊ុន​ផ្សារ​ទំនើប​របស់​ជប៉ុន​មួយ​នេះគ្រោង​នឹង​បើក​សាខា​ទី​៣​របស់​ខ្លួន​ដែល​ធំ​ជាង​និង​ទំនើប​ជាង​មុន​លើ​ផ្ទៃដី​ទំហំ​១៧​៤.០​០០ម៉ែត្រ​ការ៉េ​។

​​យ៉ាង​ណាក្តីរបាយការណ៍​បាន​បង្ហា​ញថា​ការ​បើក​ផ្សារ​ទំនើប​ទាំង​ពីរ​កន្លែង​នៅក​ម្ពុជាគឺ​ទទួល​បាន​ជោគ​ជ័យ​។ក៏​ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​នៃ​ការ​លក់​រាយ​តាមOnlin​e​និង​ផ្សារ​ទំនើប​នានាបាន​ធ្វើ​ឲ្យ​ប្រាក់​ចំណូលរ​បស់​ក្រុមហ៊ុន​ផ្សារ​ទំនើប​Aeon-​Mall​ធ្លាក់​ចុះនិង​ខាត​បង់​អស់៥៨​លាន​ដុល្លារ​បើ​ធៀប​នឹង​ប្រាក់​ចំណេញ5,5លាន​​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៨​។ ​

សូម​បញ្ជាក់​ដែរ​ថាក្រុមហ៊ុន​ផ្សារ​ទំនើបAeon​-Malls​កំពុង​រកស៊ី​យ៉ាង​កាក់កប​នៅ​ក្នុង​តំបន់​អាស៊ាន​ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ហើយ​ជា​ផ្នែក​​ដ៏​​សំខាន់មួយ​នៃ​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​របស់​ក្រុម​ហ៊ុនមួ​យ​នេះ​ក្នុង​រយៈ​ពេល​មួយ​ទ​សវត្សរ៍​ចុង​ក្រោយ​នេះ​។​


ប្រា​ក់​ចំណូលពី​ប្រតិបត្តិការ​នៅ​អាស៊ាន​បាន​កើន​ឡើង​ជាង​១៥៥​ភាគរយ​ក្នុ​ង​ឆ្នាំ២​០១៩​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។នៅ​ក្នុង​ប្រទេស​វៀតណាម​ក្រុមហ៊ុន​របស់​ជប៉ុនមួ​យនេះ​ទើប​តែបា​ន​បើក​សាខាទី​៤​របស់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​៕​









ប្រភពអត្ថបទ៖ rfi

%d bloggers like this: