លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ បានចំណាយថវិកាជួសជុលសាលារៀន១ខ្នង ដែលមានសភាពទ្រុឌទ្រោម នៅព្រៃវែង…

យោងតាមការបង្ហោះរបស់គណ​នីហ្វេសប៊ុកលោកហេង-ឡុង បានបង្ហៅរៀបរាប់ថាៈក្នុងនាមខ្ញុំបាទជាអ្នកស្រុកកំណើតខេត្តព្រៃវែងសុំកោតសរសើរទឹកចិត្តរបស់បងព្រាប-សុវត្ថិនិងក្រុមគ្រួសារដែលចំណាយថវិកាជួសជុលសាលារៀន១ខ្នងដែលមានសភាពទ្រុឌទ្រោមនិងធ្លុះធ្លាយនៅឯភូមិស្វាយ-ឃុំកំពង់សឹង ស្រុកព្រះស្ដេច-ខេត្តព្រៃវែង។

បងប្រុសបានប្រាប់ថាដំបូងគាត់ចុះទៅធ្វើអណ្ដូងទឹកជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះក៏ប៉ុន្តែនៅពេលដែលដឹងថាសិស្សានុសិស្សនៅសាលានោះខ្វះខាតបន្ទប់រៀននិងដំបូលធ្លុះធ្លាយរុតទ្រមទើបគាត់សម្រេចចិត្តបង្វែរថវិកានោះមកជួសជុលជូនវិញ។

សូមលើកទឹកចិត្តបងនិងមិត្តភក្កិរបស់បងនៅឯប្រទេសអូស្ត្រាលីសូមបន្តសកម្មភាពមនុស្សធម៌ដែលមានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ៕






%d bloggers like this: