ចាំមើលទាំងអស់គ្នា ! នៅយប់នេះនឹងមាន ចន្ទគ្រាស នៅវេលាម៉ោង…..

នៅ​យប់​អាធ្រាត្រ​រំលង​ចូល​ថ្ងៃ​ទី១១ ខែ​មករាឆ្នាំ​​នេះ នឹង​​កើត​មាន​បាតុភូត​ចន្ទគ្រាស ពោល​ចាប់​ពី​វេលា​​ម៉ោង១២៖០៧នាទីរំលងអាធ្រាត្រ​ ដល់​វេលា​ម៉ោង ៤៖១២ ព្រឹក​ទៀប​ភ្លឺ​ថ្ងៃ​ទី១១ខែ​មករា។ នេះ​បើ​តាម​វិបសាយ​ TimeandDate បាន​បង្ហាញ​ឲ្យ​ដឹង។ក្នុង​អំឡុង​បាតុភូត​រយៈពេល៤ម៉ោង​នេះ មាន​ចែក​ចេញ​ជា​​ ៣ដំណាក់​កាល​គឺ​ការ​​​ចាប់​ផ្ដើម​(ម៉ោង​១២៖០៧នាទី​អាធ្រាត្រ)ចន្ទគ្រាស​​ពេញ​វង់​(ម៉ោង២៖១០នាទី​ព្រឹក)និង​ការ​បញ្ចប់​នៃ​ចន្ទគ្រាស(ម៉ោង៤៖១២ នាទី​ព្រឹក)។


តំបន់​ដែល​អាច​មើល​ឃើញ​បាតុភូត​នេះ​គឺ​មាន​ដូច​ជា​​ទ្វីប​អឺរ៉ុប,អាស៊ី,អូស្ត្រាលី,​និង​អាហ្វ្រិក ដោយ​​ក្នុង​ចំណោម​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។​​​​​បាតុភូត​ចន្ទគ្រាស​បន្ទាប់​នឹង​កើត​មាន​​នៅ​​យប់​ថ្ងៃ​ទី៥ឈាន​ចូល​ថ្ងៃ​ទី៦ខែ​មិថុនាដែល​បាតុភូត​នេះ​នៅ​កម្ពុជា​អាច​មើល​ឃើញ​ដូច​គ្នា៕ ប្រភព៖ timeanddate