បុរសចិនម្នាក់ប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចនៅប្រទេសចិនត្រូវបានចាប់ខ្លួននិងត្រៀមបញ្ជូនចេញ

ប៉ូលិសការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក វង្ស ខេមរា ជានាយរងការិយាល័យ បានចុះសហការជាមួយប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងប៉ូលិមូលដ្ឋានប៉ុស្ដិ៍រដ្ឋបាលកាកាប ខណ្ឌពោធិ៍សែនជ័យ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិចិន ដែលសមត្ថកិច្ច របស់ប្រទេសចិនស្នើសុំឱ្យជួយរក ចាប់ខ្លួន ស្ថិតនៅខុនដូរមួយកន្លែងនៅក្នុងសង្កាត់ទួលស្វាយព្រែ១ ខណ្ឌចំការមន។

ប៉ូលិសនិយាយថា ជាលទ្ធផលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៣និង៣៥នាទីរសៀលពិនិត្យឃើញជនជាតិចិន ឈ្មោះ LI HONG QIANG ភេទប្រុស កើតថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៩២ គ្មានលិខិតឆ្លងដែន ពាក់ព័ន្ធករណីប្រព្រឹត្តបទ ល្មើសសេដ្ឋកិច្ចនៅប្រទេសចិនឱ្យចូលស្នាក់នៅក្នុងកន្លែងរង់ ចាំបណ្តេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

%d bloggers like this: