ជួយស៊ែរចែកគ្នាមើល ! ខណៈនេះកំពុង «បាតុភូតសូរ្យគ្រាស​» កំពុងលេចឡើងនៅទូទាំងប្រទេសកម្ពុជា (មានវីដេអូ)

បងប្អូនបានជ្រាបហើយនៅប្រទេសកម្ពុជាបានទទួលរងបាតុភូតសូរ្យគ្រាសមិនពេញលេញ(Partial Solar Eclipse)ចាប់ផ្តើមពីវេលាម៉ោង១០៖៣១ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូនេះ រហូតវេលាម៉ោង២​៖១៤នាទីរសៀលថ្ងៃដដែលទើបបញ្ចប់។ វាមិនមែនជាសូរ្យគ្រាសពេញលេញ១០០%(Total Solar Eclipse)នោះឡើយ សម្រាប់អ្នកនៅទីក្រុងភ្នំពេញឬប្រទេសកម្ពុជាយើងទាំងមូល។ ក្នុងចន្លោះពេលខាងលើគឺនៅវេលាម៉ោងប្រមាណ ១២៖២៤ នាទីថ្ងៃត្រង់ទើបជាសូរ្យគ្រាសកើតឡើងពេញ៦០%តែម្តង។


ជាក់ស្ដែងនៅខណៈពេលនេះម៉ោងប្រមាណ១២៖២៤នាទីថ្ងៃត្រង់ទើបជាសូរ្យគ្រាសកើតឡើងពេញ៦០% តែម្តង។ នេះមានន័យថាទាល់តែដល់កំឡុងពេលកៀកថ្ងៃត្រង់ទើបយើងអាចដឹងថាពន្លឺព្រះអាទិត្យចាប់ផ្តើមត្រូវបិទបាំងបន្តិចម្តងៗដោយព្រះច័ន្ទ រហូតដល់ ៦០%ពេញនៅវេលាម៉ោង១២៖២៤នាទីហើយបន្ទាប់មកទៀតទើបអ្វីៗចាប់ផ្តើមវិវឌ្ឍទៅជាប្រក្រតីឡើងវិញបន្តិចម្តងៗរហូតដល់ម៉ោង២៖១៤នាទីរសៀលថ្ងៃព្រហស្បតិ៍ដដែលនេះទើបបាតុភូតសូរ្យគ្រាសត្រូវបញ្ចប់ជាស្ថាពរ។