ចាំមើលទាំងអស់គ្នា ! នៅវេលាបន្តិចទៀត «បាតុភូតសូរ្យគ្រាសនឹងកើតឡើង» នៅកម្ពុជាអាចមើលឃើញ៦០%ប៉ុណ្ណោះ

នៅប្រទេសកម្ពុជានឹងអាចទទួលរងបាតុភូតសូរ្យគ្រាសមិនពេញលេញ(Partial Solar Eclipse)ចាប់ផ្តើមពីវេលាម៉ោង១០៖៣១ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូនេះ រហូតវេលាម៉ោង២​៖១៤នាទីរសៀលថ្ងៃដដែលទើបបញ្ចប់។ វាមិនមែនជាសូរ្យគ្រាសពេញលេញ១០០%(Total Solar Eclipse)នោះឡើយ សម្រាប់អ្នកនៅទីក្រុងភ្នំពេញឬប្រទេសកម្ពុជាយើងទាំងមូល។ ក្នុងចន្លោះពេលខាងលើគឺនៅវេលាម៉ោងប្រមាណ ១២៖២៤ នាទីថ្ងៃត្រង់ទើបជាសូរ្យគ្រាសកើតឡើងពេញ៦០%តែម្តង។


ប្រការនេះមានន័យថាទាល់តែដល់កំឡុងពេលកៀកថ្ងៃត្រង់ទើបយើងអាចដឹងថាពន្លឺព្រះអាទិត្យចាប់ផ្តើមត្រូវបិទបាំងបន្តិចម្តងៗដោយព្រះច័ន្ទរហូតដល់៦០% ពេញនៅវេលាម៉ោង១២៖២៤នាទី ហើយបន្ទាប់មកទៀត ទើបអ្វីៗចាប់ផ្តើមវិវឌ្ឍទៅជាប្រក្រតីឡើងវិញបន្តិចម្តងៗរហូតដល់ម៉ោង ២៖១៤នាទីរសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ ទើបបាតុភូតសូរ្យគ្រាសត្រូវបញ្ចប់ជាស្ថាពរ។ សូមបញ្ជាក់ផងដែរថាសម្រាប់សូរ្យគ្រាសនៅថ្ងៃព្រហស្បតិ៍នេះគឺជាសូរ្យប្រចាំឆ្នាំ ដែលនឹងរាលដាលពីប្រទេសអារ៉ាប៊ីសាអូឌីតដល់ប្រទេសឥណ្ឌានិងអាស៊ីភាគខាងត្បូង។បើតាមផែនទីដែលត្រូវបានបង្ហាញដោយក្រុមអ្នកជំនាញប្រទេសដែលនឹងអាចមើលឃើញសូរ្យគ្រាសពេញលេញ១០០%មានដូចជាអារ៉ាប៊ីសាអូឌីត,អូម៉ង់,ឥណ្ឌាភាគខាងត្បូង,ស្រីលង្កា,កោះធំទាំងពីររបស់ឥណ្ឌូណេស៊ី គឺស៊ូម៉ាត្រានិងកាលីម៉ាន់តាន់,គូឡាឡាំពួរ-ម៉ាឡេស៊ី,ប្រ៊ុយណេ,សិង្ហបុរីនិងភាគខាងត្បូងហ្វីលីពីន៕









%d bloggers like this: