ខ្លាំងបាត់!!!អង់គ្លេសស៊ីអេស្បាញ៣ទល់០ក្នុងតង់ទីមួយ(មានវីដេអូ)

តោ​កំណាច​អង់គ្លេស​បានធ្វើ​ដំណើរ​​ទៅជួប​ជើង​ខ្លាំង​អេស្ប៉ាញ​ក្នុង​ការ​ប្រកួត​ទី​៣​នៃ​ពាន Nations League ក្នុង​ Group4 នៃ League A ដែល​ត្រូវ​លេង​ម៉ោង​១:៤៥ រំលង​អាធ្រាត្រ។

ក្នុង Group4 នេះ​មាន​​៣​ក្រុម​ដូច​ជា អេស្ប៉ាញ អង់គ្លេស​និង​ក្រូអាត។ តាម​ប្រព័ន្ធ​លេង​​ក្នុង​ផ្ទះ​ក្រៅ​ផ្ទះ ពួក​គេ​ត្រូវ​លេង​ម្នាក់​៤​ប្រកួត។ ឆ្លង​កាត់​ពីរ​ប្រកួត​កន្លង​ទៅ​​អេស្ប៉ាញ​ឈ្នះ​ទាំង​​អស់ ឯ​អង់គ្លេស​និង​ក្រូអាត​ស្មើ១ ចាញ់​១​ដូច​គ្នា។ ដូច្នេះ​ប្រកួត​ពិត​ជា​សំខាន់​សម្រាប់​អង់គ្លេស ប្រសិន​ពួក​គេ​ចាញ់​នោះ​អស់​សិទ្ធិ​ឡើង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ League A ហើយ។

ប៉ុន្តែអង់គ្លេសអាចរកជ័យជំនះបានលើអេស្ប៉ាញបាន ដោយលទ្ធផង ៣ទល់នឹង២

ដូចច្នេះអង់គ្លេសនៅមានសង្ឃឹមឡើង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ League A បន្តទៀត។

គ្រាប់បាល់របស់អង់គ្លេសរកបានដោយកីឡាករ Raheem Sterling​ ២គ្រាប់ នៅនាទី16 និង នាទី38។មួយគ្រាប់ទៀតរកបានដោយកីឡាករMarcus Rashfordនៅនាទី29។ចំនែកឯគ្រាប់បាល់របស់អេស្បាញវិញរកបានដោយកីឡាករ Paco Alcácer នៅនាទី៥៨។មួយគ្រាប់ទៀតរកបានដោយកីឡាករSergio Ramosនៅនាទី៩០+៧ទៅហើយ។

 

%d bloggers like this: